មនុស្ស៤២ នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅក្នុងបរិវេណវិហារ Al-Aqsa ក្នុងក្រុងយេរូសាឡឹម
អ៊ីស្រាអែល៖អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា មានការប៉ះទង្គិចគ្នាថ្មីៗរវាងជនជាតិប៉ាឡេស្ទីន និងប៉ូលិសអ៊ីស្រាអែលនៅបរិវេណវិហារអ៊ីស្លាម Al-Aqsa នៃក្រុងយេរូសាឡឹម បានធ្វើឱ្យមនុស្សចំនួន ៤២ នាក់បានរងរបួស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ភាពចលាចលបានកើតឡើងនៅថ្ងៃសុក្រក្នុងខែដ៏វិសុទ្ធរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន។ អឌ្ឍចន្ទក្រហមបាននិយាយថា គ្មានអ្នករបួសណាម្នាក់ធ្ងន់ធ្ងរនោះទេ ខណៈមនុស្ស ២២ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារតែរងរបួសខ្លាំងជាងអ្នកដទៃទៀត។
ក្នុងនោះ ប៉ូលិសអ៊ីស្រាអែលបាននិយាយថា កងកម្លាំងបានចូលទៅក្នុងបរិវេណនោះ បន្ទាប់ពី "ពួកកុប្បកម្ម" បានគប់ដុំថ្ម និងកាំជ្រួច រួមទាំងចុះឆ្ពោះទៅជញ្ជាំងខាងលិច ដែលជាទីតាំប៉ុន្តែភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅទីតាំងកណ្តាលនៃទីក្រុងចាស់ ដែលមានកំផែងរបស់ក្រុងយេរូសាឡិម ដែលជាផ្នែកនៃក្រុងយេរូសាឡឹមខាងកើតដែលកាន់កាប់ដោយអ៊ីស្រាអែល។
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនជិត៣០០នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅបរិវេណ Al-Aqsa ដែលជាកន្លែងទីសក្ការៈល្បីបំផុតទី 3 របស់សាសនាឥស្លាម ហើយក៏ជាកន្លែងសក្ការៈពិសិទ្ធបំផុតសម្រាប់ជនជាតិយូដា ដែលហៅថាប្រាសាទភ្នំ៕SP