ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនផលប៉ះពាល់មិនធំហួស ដែលបណ្តាលមកពីកូវីដ១៩ និងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ប្រាក់ខែមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ នឹងអាចឡើង។ 

នេះជាការលើកឡើងរបស់  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាដែលត្រៀមខ្លួនចូលរួមប្រកួតកីឡា SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា នឹងខិតខំដើម្បីតម្លើងប្រាក់បៀវត្សជូនមន្រ្តីរាជការ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញ៉ំសូមអភ័យទោសដែលប្រាក់ខែមន្រ្តីរបស់យើង២ឆ្នាំមកនេះ នៅទ្រឹង មិនឡើង ដោយសារស្ថានភាពកូវីដ១៩»។ សម្តេចតេជោបានលើកឡើងថា ការប្រយុទ្ធកូវីដ១៩ ត្រូវប្រើលុយច្រើនណាស់ ដោយក្នុងមួយខែ ចំណាយប្រមាណ ៤០លានដុល្លារ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឱ្យដឹងថា បើតាមលោក គង់ វិបុល បានជូនរបាយការណ៍មក គិតត្រឹមថ្ងៃទី២៧ មេសា ពន្ធដារសម្រេចបាន៥៣ភាគរយហើយ ត្រឹមរយៈពេល៤ខែ។

សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនថា មានផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដូចសង្រ្គាមលោកលើកទី៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ