អាល្លឺម៉ង៖ប្រទេសអាល្លឺម៉ង់បានប្រកាសពីការបញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួយទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីសម្ពាធជាច្រើនសប្តាហ៍ទាំងក្នុងប្រទេស និងក្រៅប្រទេស ។នេះបើតាមការចេញផ្ដាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា លោកស្វាគមន៍ការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការបញ្ជូនរថក្រោះ។ លោកបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយ Lambrecht និងសមភាគីរាប់សិបនាក់នៅមូលដ្ឋានទ័ពអាកាសអាមេរិក Ramstein នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ថា "ប្រព័ន្ធទាំងនោះនឹងផ្តល់នូវសមត្ថភាពពិតប្រាកដសម្រាប់អ៊ុយក្រែន" ។

លោកស្រីរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ងបានបញ្ជាក់បែបនេះថា អាល្លឺម៉ង់គឺបានធ្វើការកំណត់ និងតាំងចិត្តដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែន ក្នុងការសាមគ្គីភាពគ្នាដោះស្រាយ បញ្ហាជាបន្ទាន់ ដែលកំពុងកើតឡើងនៅខាងក្នុង។លោកស្រីរដ្ឋមន្ត្រីបានពន្យល់ទៀតថា ក្នុងលក្ខខណ្ឌនេះអ៊ុយក្រែន នឹងអាចធ្វើការបញ្ជាទិញ ហើយរដ្ឋាភិបាលអាល្លឺម៉ង់ នឹងរ៉ាប់រងរាល់ការចំណាយ ដោយកំណត់យកចំនួន អតិបរិមាដល់ទៅ ២ពាន់លានអឺរ៉ូ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ