អ្នកកាន់សាសនាហិណ្ឌូបានប្រមូលផ្តុំគ្នានៅព្រះវិហារនៃ Goddess Durga Parameshwari សម្រាប់ពិធីបុណ្យភ្លើងប្រចាំឆ្នាំនៅថ្ងៃទី 22 ខែមេសា ឆ្នាំ 2022 នៅភាគខាងត្បូងប្រទេសឥណ្ឌា។

ពិធីបុណ្យនោះប្រារព្ធធ្វើឡើងរយៈពេល ៨ថ្ងៃ ជារៀងរាល់ខែមេសា ដើម្បីជាការបូជាដល់ព្រះ Durga។ ជារៀងរាល់ឆ្នាំ អ្នកគោរពប្រតិបត្តិសាសនាឥណ្ឌូរាប់រយនាក់បានចូលរួមប្រារព្ធពិធីសាសនា Agni Keli ដោយអ្នកចូលរួម បានយកឈើដែលមានដុតភ្លើងគប់គ្នា។

យោងតាមអ្នកស្រុក ទំនៀមទម្លាប់នេះត្រូវបានសម្គាល់ថាជាផ្នែកមួយនៃការលើកតម្កើងធាតុបីក្នុងចំណោមប្រាំនៃធម្មជាតិ - ផែនដី ទឹក និងភ្លើង។

ការគប់ភ្លើងដាក់គ្នា ត្រូវមានអ្នកចូលរួម ២ក្រុម ដោយធ្វើការគប់ភ្លើងប្រឆាំងគ្នាទៅវិញទៅមក ក្នុងចំណាយពី ៩ ទៅ ១៥ម៉ែត្រ។អ្នកចូលរួមមិនមានពាក់អាវនោះទេ ដោយគ្រាន់តែមានពឹងកន្សែងផ្នែកខាងក្រោម ហើយអ្នកដែលចូលរួមអាចធ្វើការគប់ឈើភ្លើងបានចំនួនតែ ៥ដងប៉ុណ្ណោះ។ ចំពោះការគប់ភ្លើងដាក់គ្នានេះវិញ គេធ្វើឡើងតែក្នុងរយៈពេល ៥នាទីប៉ុណ្ណោះ។

សូមបញ្ជាកថា ពិធីបុណ្យនេះ មានមនុស្សរាប់ពាន់នាក់ចូលរួមទស្សនា។ ប្រសិនជាមានអ្នកណាចង់ចូលរួម ពួកគេ ត្រូវធ្វើការតបអាហាររយៈពេល ១ខែមុន ហើយក្នុងកំឡុងពេលតបអាហារ គេមិនអនុញ្ញាតិឲ្យបរិភោគសាច់នោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ