(ថៃ) ៖ កាលពី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ រថយន្តភីកអាប់បុកពីក្រោយ រថយន្តផ្ទុកទំនិញធុនធ្ងន់ បណ្ដាលឲ្យមានមនុស្សស្លាប់និងរងរបួស ហើយកម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ រួមជាមួយមន្ត្រីសង្គ្រោះខេត្តស្រះកែវ  ។ករណីនេះកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣៥៩ ស្រះកែវ-ខៅហ៊ីនសន ស្ថិតក្នុងភូមិម៉ៃប្រៃវ៉ាល់ ឃុំស្រះខ្វាន់ ស្រុកទីរួមខេត្តស្រះកែវ។

 ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរថយន្តដែលជួបគ្រោះថ្នាក់នោះ បានរកឃើញថា មានអ្នករងរបួសធ្ងន់-ស្រាលជាច្រើន និងអ្នកស្លាប់នៅកន្លែងកើតហេតុចំនួន២នាក់ គឺប្រពន្ធអ្នកបើករថយន្តភីកអាប់ជនជាតិថៃ និងក្មេងប្រុសខ្មែរ នៅមិនទាន់ដឹងឈ្មោះ អាយុប្រមាណ១ខួប ។ ដោយឡែកអ្នករងរបួសរួមមានឈ្មោះ:១-ជុលនិ ភេទស្រី អាយុ២៣ឆ្នាំ,២-ឈ្មោះប្រែ ភេទស្រី អាយុ២០ឆ្នាំ,៣-ណាម ជីន ប្រុស អាយុ៤៣ឆ្នាំ,៤-សៃនៀង ស្រី អាយុ២០ឆ្នាំ, ៥- រ៉ៃ សេរិន ប្រុស អាយុ៣៨ឆ្នាំ,៦-MR.OUT SOEURTH អាយុ៣៦ឆ្នាំ,៧- នួតពីង ស្រី អាយុ៣៨ឆ្នាំ,៨- តែន សែត ប្រុស អាយុ១៨ឆ្នាំ, ៩- ស្រីណូ ភេទស្រី អាយុ១៧ឆ្នាំ,១០- ដេក សៀន ប្រុស អាយុ២៥ឆ្នាំ,១១-ដួង ច័ន្ទ ភេទស្រី អាយុ៤៣ឆ្នាំ ដែលអ្នករងរបួស១១នាក់ខាងលើជាពលករខ្មែរ ។ ដោយឡែកឈ្មោះ លិឃីត ធម្មប្រះឌីត ភេទប្រុស អាយុ៣០ឆ្នាំជនជាតិថៃ ជាមេខ្យល់និងជាអ្នកបើករថយន្តភីកអាប់ ។

យ៉ាងណាក៏ដោយ ក្រោយពីការសួរនាំជំហ៊ានដំបូងរបស់សមត្ថកិច្ច ឈ្មោះលកឃីត បានប្រាប់ថា បានទទួលការទំនាក់ទំនងពីក្រុមបណ្ដាញនាំពលករខ្មែរ អោយមកទទួលពលករខ្មែរនៅបរិវេណតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងទឹកដីស្រុកខ្លងហាត មានព្រំប្រទល់ជាប់ជាមួយស្រុកអារញ្ញ ដោយឲ្យដេកនៅស្រុកភ្នំសារខាម ខេត្តឆះឈើងសៅ ចំនួន១២នាក់ សរុបអ្នកធ្វើដំណើរទាំងអស់១៤នាក់ នៅពេលទៅដល់គោលដៅនិងបានទទួលប្រាក់ថ្លៃឈ្នួលពីពលករខ្មែរ ដោយអ្នកបើករថយន្តគ្រោះថ្នាក់បានរងរបួស ។ ដោយឡែកអ្នករងរបួសជនជាតិខ្មែរទាំងអស់ សមត្ថកិច្ចនិងក្រុមសង្គ្រោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះយុបរាជស្រះកែវ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ