ជប៉ុន៖ឆ្មាំសមុទ្រជប៉ុនបាននិយាយថា មនុស្ស៤នាក់ក្នុងចំណោម២៦នាក់ ដែលបានបាត់ជាមួយទូកទេសចរណ៍ជប៉ុន ត្រូវបានរកឃើញនៅព្រឹកថ្ងៃអាទិត្យទី២៤ខែមេសា។ នៅក្នុងនោះ៣នាក់ត្រូវបានរកឃើញដោយឧត្ថម្ភាគចក្រប៉ូលិស នៅក្បែរចុងឧបទ្វីបShiretoko និងអ្នកទី៤ត្រូវបានប្រទះឃើញដោយយន្តហោះឆ្មាំឆ្នេរសមុទ្រ នៅក្នុងតំបន់ដូចគ្នាប្រហែល ៣០ នាទីក្រោយមក។នេះបើតាមការចេញដោយសារព័ត៌មានAFPនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
ឆ្មាំសមុទ្របាននិយាយថា នាវាល្បាតចំនួន ៦ និងយន្តហោះចំនួន ៤ បានចូលរួមក្នុងការស្វែងរកអស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីទូកនេះបានបាត់ខ្លួននៅក្នុងទឹកនៅភាគខាងជើ ង ប្រទេសជប៉ុន។
មុនកើតហេតុ ក្រសួងឧត្តុនិយមរបស់ជប៉ុនក៏បានផ្សព្វផ្សាយឱ្យដឹងថា រលកខ្ពស់ និងខ្យល់បក់ខ្លាំងនឹងកើត ក្នុងតំបន់នេះនៅថ្ងៃត្រង់ ហើយទូកនេសាទបានត្រឡប់ទៅកំពង់ផែវិញដោយសារតែអាកាសធាតុអាក្រក់។ទូរទស្សន៍ NHK របស់ប្រទេសជប៉ុនបានរាយការណ៍ថា ការព្រមានសម្រាប់រលកខ្ពស់រហូតដល់ 3 ម៉ែត្រ សីតុណ្ហភាពទឹកសមុទ្រជាមធ្យមខែមេសានៅក្នុងឧទ្យានជាតិ Shiretoko គឺខ្ពស់ជាងត្រជាក់៕SP