អ៊ីស្រាអែល៖កងកម្លាំងអ៊ីស្រាអែលបានចូលទៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa ក្នុងទីក្រុងហ្សេរុយសាឡឹម ខាងកើតដែលកាន់កាប់ និងបានរងរបួសជនជាតិប៉ាឡេស្ទីនប្រមាណ ៤០រួមទាំងអ្នកកាសែត៣នាក់ផងដែរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។
ការវាយឆ្មក់ថ្មីនេះបានកើតឡើងនៅព្រឹកថ្ងៃសុក្រ ដោយជនជាតិប៉ាឡេស្ទីនបានគប់ដុំថ្មទៅលើប៉ូលីសអ៊ីស្រាអែល ដែលប្រដាប់អាវុធកុបកម្ម ហើយបានចូលទៅក្នុងបរិវេណដោយបាញ់គ្រាប់កៅស៊ូ និងគ្រាប់បែកដៃ នេះបើយោងតាមអ្នកកាសែតនៅកន្លែងកើតហេតុ។
ក្នុងនោះ ទីសក្ការៈគឺជាមជ្ឈមណ្ឌលនៃអំពើហឹង្សាជាច្រើនថ្ងៃ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ក្នុងប្រទេសអ៊ីស្រាអែល និងការវាយឆ្មក់របស់ប៉ូលិសនៅតំបន់ West Bankដែលអ៊ីស្រាអែលកំពុងកាន់កាប់ដោយខុសច្បាប់។ដំណើរទស្សនកិច្ចដោយក្រុមជ្វីហ្វត្រូវបានផ្អាកចាប់ពីថ្ងៃសុក្រសម្រាប់រយៈពេល១០ថ្ងៃចុងក្រោយនៃខែដ៏ពិសិដ្ឋរបស់មូស្លីមនៃបុណ្យរ៉ាម៉ាដាន។
សូមបញ្ជាក់ថាឆ្នាំនេះ ជាខែតមអាហារស្របគ្នានឹងបុណ្យរំលងរបស់ជនជាតិយូដា និងថ្ងៃបុណ្យសាសនាគ្រឹស្តសំខាន់ៗ ដែលមានមនុស្សរាប់ម៉ឺននាក់មកពីជំនឿទាំងបីបាននាំគ្នាទៅទីក្រុងចាស់របស់ក្រុងយេរូសាឡឹមដើម្បីធ្វើពីធីបួងសួង៕SP