មី​យ៉ាន់​ម៉ា៖ ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា​បាន​អំពាវនាវ​ជាថ្មី​ឱ្យ​មាន​បទ​ឈប់​បាញ់ ​និង​ការចរចា​សន្តិភាព​ជា​មួយ​មេដឹកនាំជនជាតិភាគតិច​ប្រដាប់​អាវុធ​នៅ​ទូទាំង​ប្រទេស​។ វិធានការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​បំណង​ដើម្បី​បញ្ឈប់​ពួកគេ​ពី​ការ​គាំទ្រ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។នេះបើតាមការចេញផ្សា​យ​ដោ​​យសារព័ត៌មានCNNនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

 កាលពី​ថ្ងៃ​សុក្រទូរទស្សន៍​រដ្ឋ​បាន​ផ្សាយ​ម្តង​ហើយ​ម្តង​ទៀត ​នូវ​សុន្ទរកថា​របស់​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​លោក Min Aung Hlaing ដែល​លោក​បាន​អញ្ជើញ​ក្រុម​ទាំងនោះ​ឲ្យ​មក​ជួប​សន្ទនា​គ្នា និង​ជួប​ពួកគេ​ផ្ទាល់​។​ ប្រមុខ​យោធា​បាន​ស្នើ​ឱ្យ​ពួក​គេ​ចុះឈ្មោះ​អ្នកតំណាង​នៅ​ត្រឹម​ថ្ងៃទី៩ ខែឧសភា​។ លោក​និយាយ​ថា យោធា​នឹង​និយាយ​ដោយ​ស្មោះ​ត្រង់ ​និង​បើកចំហ​។​

 ក្នុងនោះ ​សហភាព​មី​យ៉ាន់​ម៉ាមាន​ក្រុម​ជនជាតិភាគតិច​ប្រមាណ ២០​ក្រុម​ដែល​កំពុង​ស្វែងរក​ស្វ័យ​ភាព​ពេញលេញ​។​ពួកគេ​ភាគច្រើន​បាន​ដក​ខ្លួន​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​យោធា និង​កងកម្លាំង​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេ​យ្យ​ចាប់​តាំងពី​រដ្ឋប្រហារ​កា​ល​ពី​ឆ្នាំមុន​។ ប៉ុន្តែ​ក្រុម​មួយ​ចំនួន​ភាគច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងកើតកំពុង​ចាប់ដៃ​ជាមួយ​កងកម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពី​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ផ្តល់​ការ​បណ្ដុះបណ្ដាល​ក្នុង​ការ​ប្រយុទ្ធ​៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ