អាមេរិក៖ ប្រធានធនាគារពិភពលោក លោក David Malpass បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខូចខាតទ្រង់ទ្រាយចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែ​នពីការឈ្លានពាន​របស់រុស្ស៊ី​ បានឈានដល់ប្រហែល ៦០ ពាន់លានដុល្លារ ហើយនឹងកើនឡើងបន្ថែមទៀតនៅពេ​លដែលសង្រ្គាមនៅតែបន្ត។

 លោក David Malpass បានប្រាប់សន្និសីទធនាគារពិភពលោកស្តីពីតម្រូវការជំនួយហិ​រញ្ញវត្ថុរបស់អ៊ុយ​ក្រែ​នថា ការប៉ាន់ប្រមាណដំបូងនៃការចំណាយលើការខូចខាត "តូច" មិនរាប់បញ្ចូលកា​រចំណា​យ​សេ​ដ្ឋកិច្ចដែលកំពុងកើនឡើងនៃសង្គ្រាមចំពោះអ៊ុយក្រែននោះទេ។ ពិតណាស់ សង្រ្គាមនៅតែបន្ត ដូច្នេះ​ការចំណាយទាំងនោះនឹងបន្តកើនឡើង។

 

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងសុន្ទរកថាអនឡាញទៅកាន់សន្និសិទ បានគូសបញ្ជាក់ពីការចំណាយធំជាងនេះ និងតម្រូវការផ្នែកហិរញ្ញវត្ថុ។អ៊ុយក្រែនត្រូវការ ៧ ពាន់លា​នដុល្លារក្នុងមួយខែ ដើម្បីទ្រទ្រង់ក៏ដូចជាស្តារការខាត​បង់សេដ្ឋកិច្ចដែលប​ណ្តាលមកពីការឈ្លា​នពា​នរបស់​រុស្ស៊ី ហើយយើងនឹងត្រូវការប្រាក់រាប់រយពាន់​លានដុល្លា​រដើម្បីកសា​ង​អ្វីៗទាំង​អស់នេះ​ឡើង​វិញនៅពេលក្រោយ។

 

គួរបញ្ជាក់ថា សន្និសីទនៅខាងក្រៅនៃកិច្ចប្រជុំនិទាឃរដូវរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធ​នាគា​​រពិភពលោក រួមមានមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសមួយចំនួន រួមទាំងរដ្ឋមន្ត្រី​ក្រសួ​ងរត​នាគារ​សហ​រដ្ឋអា​មេរិក លោក Janet Yellen ដែលមុននេះបាននិយាយថា សហរដ្ឋ​អាមេ​រិកនឹ​ងផ្តល់ការ​សន្យា​ផ្តល់ជំនួយផ្ទាល់មិនមែនយោធាទ្វេដងដល់ ១ ពាន់លានដុល្លារ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ