អាមេរិក៖ ក្រុមហ៊ុនទូទាត់ប្រាក់តាមអ៊ីនធើណេត PayPal Holdings Inc បានប្រកាសថា​នឹងបញ្ឈប់​កា​រប្រើ​ប្រាស់នៅក្នុងប្រទេសរុស្ស៊ី ខណៈថ្មីៗនេះមានបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំ​ៗជាច្រើនបា​នធ្វើកា​ររាំងខ្ទ​ប់ប​​ណ្តាញប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ី ។នេះបើតាមកា​រចេ​ញផ្សា​យដោ​យសារព័ត៌មាន Reuters

 ក្រុមហ៊ុន PayPal បានរាំងខ្ទប់បណ្តាញប្រើប្រាស់នៅ ក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការដាក់ទណ្ឌកម្ម​ដោយ​​សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗទៀតក្នុងការឆ្លើយតបទៅនឹងឈ្លានពា​​នរបស់​ប្រ​ទេ​សរុស្ស៊ី​ទៅ​លើអ៊ុយក្រែន។

 សូមបញ្ជាក់ថា បច្ចុប្បន្នគឺមានបណ្តាក្រុមហ៊ុនទូទាត់ប្រាក់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចជា Visa Inc, Mastercard Inc និង American Express Co រួមជាមួយក្រុ​​មហ៊ុនដែ​​លផ្តល់​ការទូ​ទាត់តា​មរយៈស្មាត​ហ្វូន Apple Pay និង Google Pay ដែលបានធ្វើការបិទស្ថាប័នហិរញ្ញ​វត្ថុរុស្ស៊ីជាច្រើន​ដោយ​សារតែការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលរុស្ស៊ី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ