ប្រទេសហូឡង់៖ ក្រុមស្រាវជ្រាវអន្តរជាតិមួយបានកំណត់អត្តសញ្ញាណមេរោគអេដស៍បំប្លែងថ្មី ហៅថា វ៉ារ្យ៉ង់ VB ឆ្លងលឿនដែលកំពុងរីករាលដាល នៅក្នុងប្រទេសហូឡង់ដោយឆ្លងដល់មនុស្ស ចំនួន១០៩នាក់ហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានNBC កាលពីពេថ្មីកន្លងទៅនេះ។

ក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford ជាមួយនឹងការងារ Stichting HIV Monitoring នៅទីក្រុង Amsterdam បានសង្កត់ធ្ងន់ថាមេរោគបំប្លែងថ្មី អាចបំផ្លាញប្រព័ន្ធការពាររាងកាយ និងធ្វើឲ្យចុះខ្សោយដល់ សមត្ថភាពរបស់មនុស្សក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគប្រចាំថ្ងៃ ហើយឆ្លងលឿនជាងមេរោគមុនៗ។

វេជ្ជបណ្ឌិត Douglas D. Richman ដែលជាអ្នកជំនាញខាងមេរោគនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សានឌីអាហ្គោ បានឱ្យដឹងថា "មេរោគអេដស៍ដែលលេចឡើងនេះ និងធ្វើការវិវឌ្ឍកាន់តែសាហាវ។”

ដោយឡែកលោក Michael Emerman អ្នកជំនាញខាងមេរោគនៅមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក Fred Hutchinson ក្នុងទីក្រុង Seattleបានសម្តែងការព្រួយបារម្ភចំពោះឥទ្ធិពលនៃមេរោគនេះ។ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីចាប់ផ្តើមការព្យាបាល អ្នកដែលមានផ្ទុកវីរុសបំប្លែងខ្លួននេះ មានប្រព័ន្ធការពាររាងកាយ និងអត្រារស់រានមានជីវិតស្រដៀងនឹងអ្នកឆ្លងមេរោគអេដស៍ផ្សេងទៀតដែរ។

សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បននេះមាន មនុស្សប្រហែល ៣៨លាននាក់កំពុងរស់នៅជាមួយមេរោគអេដស៍នៅទូទាំងពិភពលោក ហើយប្រហែល ១.២ លាននាក់នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមកម្មវិធីរួមរបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ និង CDC ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មានការចម្លងមេរោគអេដស៍ប្រហែល ១.៥ លានករណីនៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ រួមទាំងករណីថ្មីចំនួន ៣៧,000 នៅសហរដ្ឋអាមេរិក៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ