ប្រទេសថៃ៖ ប៉ូលិសផ្នែកបង្រ្កាបឧក្រិដ្ឋកម្មបានឆ្មក់ចូលទីតាំងចែកចាយនៅក្នុងទីក្រុងបាងកក និងខេត្តភាគខាងត្បូង កាលពីព្រឹកថ្ងៃអង្គារ ដែលជាកន្លែង ចែកចាយគ្រឿងញៀនដ៏ធំមួយ ព្រមទាំងចាប់ខ្លួនបងធំដឹកនាំការចែកចាយម្នាក់ និងជនសង្ស័យ៧នាក់ផ្សេងទៀត ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBangkok Postនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រតិបត្តិការនេះដឹកនាំដោយនាយឧត្តមសេនីយ៍ត្រី Montree Theskhan មេបញ្ជាការប៉ូលិសផ្នែកបង្រ្កាបឧក្រិដ្ឋកម្ម CSD ។ ក្នុងចំណោមគោលដៅទាំង ១៤ មាន ១០ កន្លែងនៅខេត្ត Trang ៣ កន្លែងនៅភូកេត និងមួយនៅបាងកក។ប្រតិបត្តិការនេះប៉ូលីសបានចាប់ខ្លួន Chamras Noochong ក្រោមដីកាតាមចាប់ដែលចេញដោយតុលាការព្រហ្មទណ្ឌ ទន្ទឹមនឹងនេះ ក្នុងការបង្ក្រាបប៉ូលិសរឹបអូសបានកាំភ្លើង៣ដើម និងគ្រាប់រំសេវ២៧គ្រាប់ ។

លោក Chamras ត្រូវបានគេចោទប្រកាន់ថាជាខ្មាន់កាំភ្លើងធ្វើការឱ្យ ឈ្មួញគ្រឿងញៀនដ៏ធំនៅក្នុងខេត្ត Trang ឈ្មួញគ្រឿងញៀនដ៏ធំនេះ កំពុងស្ថិតក្រោមការចាប់ខ្លួនពីដីការបស់តុលាការ ខណៈ គេជឿថាគេកំពុងលាក់ខ្លួននៅជិតព្រំដែនមីយ៉ាន់ម៉ាក្នុងខេត្តឈៀងរ៉ៃ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ