វ៉ាស៊ីនតោន៖ មេដឹកនាំក្រុមរដ្ឋឥស្លាម បានស្លាប់បាត់បង់ជីវិត នៅពេលដែលគាត់បានបំផ្ទុះសម្លាប់ខ្លួនឯង និងសមាជិកគ្រួសារ អំឡុងពេលការវាយឆ្មក់របស់យោធាអាមេរិក នៅក្នុងប្រទេសស៊ីរី។នេះបើតាមប្រសាសន៍របស់ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃព្រហស្បតិ៍។

លោក Abu Ibrahim al-Hashemi al-Quraishi ជាមេដឹកនាំក្រុមរដ្ឋឥស្លាមដោយចាប់ផ្តើមឡើងកាន់តំណែងតាំងពីឆ្នាំ 2019 គាត់បានបំផ្ទុះខ្លួនឯង ក្នុងផ្ទះជាមួយក្រុមគ្រួសារអំឡុងពេលការវាយឆ្មក់ដោយកងកុម្ម៉ង់ដូសហរដ្ឋអាមេរិក។ការវាយឆ្មក់របស់កងកម្លាំងពិសេសវាយឆ្មក់តំបន់ដែលលោកស្នាក់នៅ ក្នុងក្រុងAtmehនៃភាគពាយ័ព្យប្រទេសស៊ីរីនោះទាំងយប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ