កុងហ្គោ៖ មនុស្សយ៉ាងហោចណាស់៥០នាក់ត្រូវបានសម្លាប់ដោយពួកឧទ្ទាម កិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍន៍កុងហ្គោ( CODECO ) នៅក្នុងជំរំមួយសម្រាប់ប្រជាជនផ្លាស់ប្តូរទីកន្លែងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC ) នៅភាគឦសាន ។នេះបើតាមការផ្សព្វផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

ពួកកងជីវពល CODECO  បានបើកការវាយប្រហារកាលពីយប់ថ្ងៃអង្គារទៅលើកន្លែងមួយសម្រាប់ពួកជនស៊ីវិលដែលផ្លាស់ប្តូរ ទីកន្លែងនៅក្នុងភូមិ Bule  នៃទឹកដី Djugu នៅក្នុងខេត្ត  Ituri ក្នុងភាគឦសាន DRC ដែលសម្លាប់ជនស៊ីវិលយ៉ាងយ៉ាងហោចណាស់៥០នាក់។

សូមបញ្ជាក់ថា ក្រុមឧទ្ទាមCODECO គឺជាក្រុមប្រដាប់អាវុធមួយដែលមានរចនាសម្ព័ន្ធនៅជុំវិញនិកាយសាសនាមួយនៅ Ituri  ។  ក្រុមនេះត្រូវបានគេចោទប្រកាន់ពីបទនៅពីក្រោយអំពើហិង្សា ដែលបាននឹងកំពុងហ៊ុព័ទ្ធជុំវិញតំបន់សម្បូរមាសនេះ ចាប់តាំងពីចុងឆ្នាំ ២០១៧ មក បន្ទាប់ពីស្ងប់ស្ងាត់ ២០ឆ្នាំ ។ ខេត្ត  Ituri និងខេត្ត North Kivu  ដែលនៅជិតខាងដែល មានបញ្ហាដោយអសន្តិសុខជាយូរមកហើយ បានស្ថិតនៅក្រោមការឡោមព័ទ្ធចាប់តាំងពីថ្ងៃទី៦ ខែឧសភា ដោយសារអំពើហិង្សាធ្វើឡើងដោយក្រុមប្រដាប់អាវុធ  ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ