ឡាវ៖ ភ្លើងឆេះនៅកន្លែងចាក់សំរាម ក្នុងរដ្ឋធានីវៀងចន្ទន៍កាលពីថ្ងៃសៅរ៍ដោយបានបញ្ចេញផ្សែងពុល ទៅក្នុងបរិយាកាស។ផ្សែងហុយពាសពេញផ្ទៃមេឃក្នុង និងជុំវិញតំបន់កាលពីចុងសប្តាហ៍ដោយអ្នកស្រុកបានត្អូញត្អែរពីក្លិនស្អុយ។ អ្នកស្រុកជាច្រើន បានរាយការណ៍ថាមានបញ្ហាផ្លូវដង្ហើម និងឈឺ ភ្នែកដោយសារផ្សែងពុល។

ទីក្រុងវៀងច័ន្ទន៍ បានកត់ត្រាសន្ទស្សន៍គុណភាពខ្យល់ (AQI) ចំនួន ១៥២ ដែលអាចបង្កការផលប៉ះពាល់ដល់សុខភាព។ នេះបើយោងតាមរបាយការណ៍។ទីតាំងចាក់សំរាមនេះ នៅគីឡូម៉ែត្រលេខ៣២ ក្នុងសង្កាត់ Xaythany ទីក្រុងវៀងចន្ទន៍ ពោរពេញដោយសម្ភារដែលងាយឆេះជាច្រើនប្រភេទ ដែលធ្វើឱ្យភ្លើងឆេះនៅកន្លែងពិបាកគ្រប់គ្រង។

ទីចាក់សំរាមនេះ បានឆាបឆេះចុងក្រោយកាលពីខែមីនា ឆ្នាំ២០១៨។ វាត្រូវចំណាយពេលជាច្រើនថ្ងៃ ទើបរថយន្តពន្លត់អគ្គិភ័យ បាញ់ពន្លត់បានទាំងស្រុង ដោយអាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅ តំបន់នោះ ពាក់ម៉ាស់ការពារពីផ្សែងពុលដែលបង្កឡើង ដោយអគ្គិភ័យ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ