សៅប៉ូឡូ ៖ មន្ត្រីសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃអាទិត្យថា ការរអិលបាក់ដី និងទឹកជំ​នន់​ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋសៅប៉ូឡូ (Sao Paulo) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់ រួមទាំងកុមារចំនួន៧នាក់ផងដែរ ចាប់តាំងពីថ្ងៃសុក្រ ។

 យោងតាមអាជ្ញាធររដ្ឋសៅប៉ូឡូបានឱ្យដឹងដែរថា មនុស្ស ៩ នាក់ ផ្សេងទៀតបានរងរបួ​ស​ដោយសារភ្លៀ​ង​ធ្លាក់ និង៤នាក់ទៀតកំពុងបាត់ខ្លួន ខណៈដែល៥០០គ្រួសារត្រូវបានទុកចោលផ្ទះ​សម្បែង​នៅ​ទូទាំង​រដ្ឋ។

 អភិបាលក្រុងសៅប៉ូឡូ លោក João Doria បានហោះហើរពីលើតំបន់លិចទឹកកាលពីថ្ងៃអាទិត្យ ហើ​យបាននិយាយថា លោកបានអនុញ្ញាតឱ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ចំនួន ១៥ លានរែស (ប្រហែល ២,៧៩ លានដុល្លារ) សម្រាប់ទីក្រុងដែលរងផលប៉ះពាល់។

 គួរបញ្ជាក់ថា ចាប់តាំងពីខែធ្នូមក ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់សម្លាប់មនុ​ស្សនៅភាគ​ឦសា​នប្រ​ទេសប្រេស៊ីល ដោយគំរាមដល់ការពន្យារពេលការប្រមូលផលនៅកណ្តាលភាគខាងលិច និងបង្ខំឱ្យ​ផ្អាកប្រ​តិបត្តិការរុករករ៉ែក្នុងរដ្ឋ Minas Gerais មួយរយៈពេលខ្លីទៀតផង៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ