ភ្នំពេញ ៖ ដូចដែលបានដឹងហើយ ផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅក្រុងកំពត ត្រូវបានបញ្ចប់ការសង់ជាស្ថាពរហើយបន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលជិត ៤ ឆ្នាំ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០១៨ មក។

ជាការពិតណាស់ ទទ្ទឹមនឹងសមិទ្ធិផលរួចរាល់នេះ ផ្លូវជាតិលេខ៣ ពុំត្រឹមត្រូវបានចាត់ទុកជាផ្លូវធំទូលាយប៉ុណ្ណោះទេ តែក៏រំលេចដោយដើមផ្កាចែកទ្រូងផ្លូវដ៏ស្រស់ស្អាតផងដែរ។ ហើយអ្វីដែលពិសេសជាងទៀតនោះ ផ្លូវជាតិដ៏ធំមួយខ្សែនេះ ក៏បំពាក់កាមេរ៉ាចាប់ល្បឿនស្វ័យប្រវត្តិដ៏ទំនើបទៀតផង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប្រឆាំងទៅនឹងអ្នកបើកបរលឿនៗហួសកំណត់។

ដោយឡែក ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងតែម្តង ក្រោយពីបានឃើញរូបភាពចែករំលែក ពីការធ្វើ test កាមេរ៉ា ដែលពិតជាមិនធម្មតានោះទេ។

ពិតណាស់ តាមរយៈរូបភាពជាក់ស្តែងនោះកាមេរ៉ាទាំងនោះ ពុំត្រឹមមានសមត្ថភាពចាប់តែល្បឿនប៉ុណ្ណោះទេ តែក៏អាចចាប់បានច្បាស់ចែស មុខមាត់អ្នកបើកបរ និងអ្នករួមដំណើរ ស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ទេ? និយាយទូរស័ព្ទអត់? និងព្រមទាំងព័ត៌មានជាច្រើនទៀតផងដែរ ដែលមិនអាចគេចរួចបាននោះទេ។ ហេតុនេះ សូមបើកបរដោយគោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពអាយុជីវិតយើងទាំងអស់គ្នាប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ