សម្តេចតេជោ ហ៊ុន សែន ចង់ឃើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយជុំវិញសញ្ញាបត្រកិត្តិយស និងសញ្ញាបត្រកម្រិតពីររៀននៅសាលា West Piont
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចង់ឃើញការបកស្រាយរបស់ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ចំពោះបុគ្គលមួយរូបបានចោទប្រកាន់ថា សញ្ញាបត្រ ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រៀននៅសាលា West Piont ដែលជាសាលាយោធាដ៏ល្បីល្បាញ់របស់អាមេរិកថា ជាសញ្ញាបត្រកិត្តិយស និងសញ្ញាបត្រកម្រិតពីរ។
សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានតែអាមេរិកទេដែលអាចឆ្លើយបាន តើសុខចិត្តឱ្យខូចកិត្តិយសសាលា West Point ដោយសារសម្តីរបស់មនុស្សម្នាក់ តើអាមេរិកអាចនិយាយបានទេ លើបញ្ហាហ្នឹង ដែលថាសាលា West Point មានសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រកិត្តិយស។
ជាមួយគ្នានេះ សម្តេច បានចោទសួរថា តើអាមេរិកការពារជនខិលខូច ឬការពារសញ្ញាបត្ររបស់ខ្លួន ហើយការចេញមកបញ្ជាក់ឱ្យច្បាស់នេះមិនមែនមានន័យថាជាការការពារលោក ហ៊ុន ម៉ាណែត នោះទេ? សាកលវិទ្យាល័យញូយ៉ក តើមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជាប្រភេទកិត្តិយសដែរឬទេ? សាកលវិទ្យាល័យ គ្រីស្ទោលរបស់អង់គ្លេស តើមានសញ្ញាបត្របណ្ឌិតប្រភេទ២ ឬបណ្ឌិតកិត្តិយសឬទេ?
សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា មានតែសហរដ្ឋអាមេរិក និងអង់គ្លេស ការពារស្ថាប័នអប់រំរបស់ខ្លួន គឺមានតែចេញមកបញ្ជាក់តែប៉ុណ្ណឹង ហើយប្រសិនបើថា ធ្វើអញ្ចឹងទៅហាក់ដូចជាវាយប្រហារខាងនយោបាយចំពោះអ្នកដែលបាននិយាយ ហើយយើងក៏សម្គាល់ថា គេការពារស្ថាប័នអប់រំរបស់គេ ឬការពារមនុស្សខិលខូច»។
សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាផ្នែកយោធា នៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផ ងដែ រ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ