អាមេរិក៖លោក Sokhary Chau ជាជនជាតិអាម៉េរិក ដើមកំណើតខ្មែរដំបូង បានកាន់តំណែងជាអភិបាលក្រុង Lowell ក្នុងរដ្ឋ Massachusetts របស់អាមេរិក។ លោកជាជនភៀសខ្លួនគេចពីសង្រ្គាមទៅអាម៉េរិក។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន NPRនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

លោក Sokhary Chauមានអាយុ ៤៩ ឆ្នាំ ជាជនភៀសខ្លួនកម្ពុជា ហើយបានមកសហរដ្ឋអាមេរិកតាំងពីតូចដើម្បីគេចពីរបបខ្មែរក្រហម។ គាត់បានក្លាយជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលក្នុងឆ្នាំ ២០១៩ហើយគាត់ត្រូវបានជ្រើសរើសជាឯកច្ឆ័ន្ទដោយសមាជិកក្រុមប្រឹក្សាក្រុងឱ្យធ្វើជាអភិបាលក្រុងកាលពីថ្ងៃចន្ទ នេះបើយោងតាមសារព័ត៌មាន Associated Press (AP) ។

 មុននឹងឡើងកាន់តំណែង លោក Chau បានបើកក្រុមហ៊ុនផ្តល់កម្ចីបញ្ចាំនៅទីក្រុង Lowell ជាមួយភរិយា ហើយក៏បានធ្វើការឱ្យរដ្ឋបាលសន្តិសុខសង្គមផងដែរ។

លោក Sokhary ដែលមានវ័យ ៤៩ឆ្នាំ លោក បានលើកឡើងថា «ខ្ញុំធ្លាប់ជាជនភៀសខ្លួន ពេលនេះ ខ្ញុំជាអភិបាលក្រុងមួយ នៅក្នុងរដ្ឋMassachusetts»។ លោកមានមោទនភាពបន្ទាប់ពីស្បថចូលកាន់តំណែងជាអភិបាលក្រុង និងក្រុមប្រឹក្សាក្រុងនេះ បានបោះឆ្នោតគាំទ្រលោកដោយសំឡេងឯកច្ឆន្ទ។ 

គួរបញ្ជាក់ថា បច្ចុប្បន្នទីក្រុងដែលមានអ្នករស់នៅជាង ១១៥,០០០ នាក់មួយនេះគឺមានប្រជាជនអាស៊ីរស់នៅជិត ២៥ ភាគរយ ហើយជាទីក្រុងធំបំផុតទី ២ របស់អាមេរិក ដែលមានសហគមន៍ពលរដ្ឋខែ្មររស់នៅច្រើនជាងគេ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ