ចិន៖ ប៉េកាំង​បាន​ផ្ញើ​ទៅ​ប្តឹង​ការិយាល័យ​អវកាស​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​វីយ៉ែន កាលពី​ដើមខែ​ធ្នូ ភ្នាក់ងារ​អវកាស​ចិន បាន​បង្ខំ​ចិត្តបង្ខិតស្ថានីយ៍​អវកាស Tiangong ​ ​ថយ​ចំនួនពីរ​លើក នៅ​ខែក​ក្កដា​ម្តង និង​​ខែ​តុលាម្តង ដើម្បី​​គេចពី​គ្រោះ​ថ្នាក់ បុកទង្គិច​​ជាមួយ​នឹង​​យាន​របស់​SpaceX  និង​ដើម្បី​រក្សា​សុវត្ថិភាព​ ព្រម​ទាំង​អាយុ​ជីវិត​របស់​អវកាសយានិក​ចិន​ដែល​កំពុង​ធ្វើការនៅ​ទីនោះ។

 SpaceX មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​បំភ្លឺតប​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​ប៉េកាំង​ទេ។ ប៉ុន្តែប្រជាពលរដ្ឋ​ចិន​បាននាំ​គ្នា​ជះ​​​កំហឹងដាក់​លោក​មហាសេដ្ឋី Elon Musk ដែល​ទស្សនាវដ្តី​អាមេរិក​ ទើប​ប្រកាស​ចាត់ទុក​ជា​បុរស​ខ្លាំង​​ប្រចាំ​ឆ្នាំ​ យ៉ាង​​ព្រោង​ព្រាត​​លើ​បណ្តាញសង្គម​។ត្រៀម​លក្ខណៈ​ឈប់​ទិញ​រថយន្ត​តេស្លា” នេះ​ជា​សារ​ប្រឆាំង​នឹងលោក​ អេឡិន ម៉ឺស ដែល​មានអ្នកចូល​មើល​-អាន​ដល់​ទៅ​ជាង​៨៧​លាន​ដង ក្នុង​រយៈពេលមិន​បានមួយ​ថ្ងៃផង។ អ្នកប្រើ​ប្រាស់អ៊ីនធ័រនែត​ខ្លះ​ទៀត បានសរសេរបែប​​បញ្ឈឺ​ទៀតថា “ចិន​ទិញ​តេស្លា ប្រៀប​ដូច​ឱ្យ​លុយ​ទៅលោក Musk សម្រាប់​​ផ្កាយរណប​គប់​មក​លើ​ស្ថានីយ៍អវកាសចិន” ។

 សូម​បញ្ជាក់ថា ចិន​ជា​ទីផ្សារ​​តេស្លា​ដ៏​ចំបង។ ​ភាគបួន​នៃ​ផលិតផល​រថយន្ត​តេស្លា​​លក់​ដាច់​នៅចិន ហើយ​តេស្លា​មាន​រោងចក្រ​មួយ​នៅក្រុង​សៀងហៃ​ទៀត។ ​ខាង​​វិស័យ​អវកាសវិញ ដើម្បី​ធានា​ផ្តល់សេវា​អ៊ីនធ័​រនែ​ត​បាន​ពេញ​លេញ​ទូទាំងពិភពលោក SpaceX បាន​បង្ហោះ​ផ្កាយ​រណបStarlink​ដល់​ជាង​១៥០០។ ជាមួយ​នឹង​បរិមាណ​​​ផ្កាយរណប​​ដ៏ច្រើន​បែប​នេះ លំហ​អវកាស​ចាប់​ផ្តើមចង្អៀត។ អ្នកជំនាញអវកាស​អាមេរិកលោក ​ Jonathan McDowell នៅមជ្ឈមណ្ឌល​Centre d'astrophysique Harvard-Smithsonian ក៏​បាន​ទទួល​ស្គាល់​ដែរ​ថាតាំង​ពី​មាន​បង្ហោះ​​ផ្កាយ​រណប​SpaceX​ មក​ ហានិភ័យ​ប៉ះ​ទង្គិច​ និង​បុក​គ្នា​បានកើន​ឡើង​ច្រើន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ