បាងកក៖ក្នុងប្រទេសថៃ ពិធីបុណ្យចូលឆ្នាំចិន ជាថ្ងៃឈប់សម្រាកមួយ នៅក្នុងខេត្តណារ៉ាធីវ៉ាត់ ខេត្តប៉ាតានី ខេត្តយ៉ាឡា និង ខេត្តសាធុន។ អ្នករស់នៅខេត្តទាំង៤ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃ ដើម្បីប្រារព្ធចូលឆ្នាំចិន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានBangkok postនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២។
ប្រជាជនថៃ មានដើមកំណើតចិន ជាពិសេសនៅឆាយណាថោន នៃទីក្រុងបាងកក និងតំបន់ផ្សេងទៀតនៃប្រទេសថៃ ដែលមានប្រជាជនចិន-ថៃយ៉ាងច្រើន ហើយពិធីបុណ្យចូលឆ្នាំចិន ត្រូវបានប្រារព្ធនៅតំបន់ទាំងនោះ។ក្នុងឱកាសបុណ្យចូលឆ្នាំចិន ស្ថាប័នរដ្ឋថៃ មិនឈប់សម្រាកនោះទេ៕SP