ម៉ាដាហ្កាស្កា ៖ ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក Ana ដែលបានវាយប្រហារលើប្រទេសចំនួន៣ នៅក្នុងតំបន់អាហ្វ្រិកខាងត្បូង បានកើនដល់ ៧៧នាក់ ហើយ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។
ព្យុះត្រូពិក Ana បានវាយប្រហារលើប្រទេសម៉ាដាហ្កាស្កា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ ដោយនាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង មុននឹងព្យុះ មួយនេះបក់បោកទៅដល់ប្រទេសម៉ូហ្សំប៊ិក និងម៉ាឡាវី។
ក្នុងប្រទេសម៉ាដាហ្កាស្កា បានប្រកាសអាសន្ន ចំនួនអ្នកស្លាប់កើនដល់ ៤៨នាក់ រីឯប្រទេសម៉ូហ្សំប៊ិកស្លាប់១៨នាក់ និង១១នាក់ នៅក្នុងប្រទេសម៉ាឡាវី។ ចំណែកឯ ក្រុមអ្នកជួយសង្រ្គោះបាន និងកំពុងបន្តធ្វើប្រតិបត្តិការផ្ដល់ជំនួយចាំបាច់នានាដល់អ្នកដែលរងផល ប៉ះពាល់៕SP