ប្រទេសថៃ ៖ប្រេងឆៅប្រហែល ១៦ម៉ឺនលីត្រ ដែលបានលេចចេញពីបំពង់បង្ហូរប្រេងក្រោមបាតសមុទ្រ ក្នុងខេត្តRayong។នេះបើតាមការឱ្យដឹងពីក្រុមមន្ត្រីធនធានសមុទ្រ និងឆ្នេរសមុទ្រថៃចេញផ្សាយដោយ សារព័ត៌មានBangkok Post នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២។

មន្ត្រីធនធានសមុទ្រ និងឆ្នេរសមុទ្របានបញ្ជាក់ឱ្យដឹងទៀតថា  ពេលនេះក្រុមការងារកំពុងសម្អាត ទឹកដែលពោពេញទៅដោយប្រេងឆៅ ហើយប្រេងដែលធ្លាយ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅក្នុងបរិស្ថានធនធានទឹក។

លោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ចាំបាច់ត្រូវពិនិត្យរហូតដល់ ៥ឆ្នាំ ហើយក្រុមហ៊ុន SPRC ត្រូវតែមានមូលនិធិសម្រាប់ការទទួលខុសត្រូវរយៈពេលវែង។

សូមបញ្ជាក់ថា បំពង់បង្ហូរប្រេងនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC) ។ មន្ត្រីថៃបាននិយាយថា ក្រុមហ៊ុនបានប្រាប់នាយកដ្ឋានធនធានសមុទ្រ និងឆ្នេរសមុទ្រពីការលេចធ្លាយប្រេង នៅយប់ថ្ងៃអង្គារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ