សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសម្ព័ន្ធប៉ាស៊ីហ្វិក ដែលរួមមាន ប្រទេសកូឡុំប៊ី ម៉ិកស៊ិក ប៉េរូ និងឈីលី។
ក្នុងពិធីចុះកិច្ចព្រមព្រៀង នេះដែរ រដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ីបា និងអ្នកតំណាងមកពីបណ្តាប្រទេសបានជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពជើងទឹក Bahia Malaga របស់ខ្លួនថា កិច្ចព្រមព្រៀងនេះនឹងជួយដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងម្ហូបអាហារ ក៏ដូចជាការដឹកជញ្ជូន និងកំពង់ផែ។
ជាក់ស្តែង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូឡុំប៊ីលោក Maria Ximena Lombana បាននិយាយថា "ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនេះ រវាងសិង្ហបុរី និងសម្ព័ន្ធប៉ាស៊ីហ្វិក យើងកំពុងបំពេញនូវចក្ខុវិស័យនៃការផ្លាស់ប្តូរកាន់តែខិតទៅជិតតំបន់អាស៊ីប៉ាស៊ីហ្វិកធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់យើងទាក់ទាញការវិនិយោគ បង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារទំនិញ និងជំរុញការចូលដំណើរការរបស់អ្នកផ្តល់សេវា។
ក្នុងកិច្ចប្រជុំនេះរួមមាន ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque ប្រធានាធិបតីប៉េរូ លោក Pedro Castillo ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso ប្រធានាធិបតីឈីលី លោក Sebastian Pinera និងរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ិកស៊ិក លោក Rogelio Ramirez ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា សមាជិកសម្ព័ន្ធប៉ាស៊ីហ្វិកឥឡូវនេះនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនៅក្នុងសភារៀងៗខ្លួន។វានឹងចូលជាធរមាននៅពេលដែលយ៉ាងហោចណាស់សមាជិកសភារបស់ប្រទេសពីរបានចុះហត្ថលេខាលើវា។
ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បាននិយាយនៅក្នុងវីដេអូមួយថា "នេះគឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងភាពជាដៃគូរបស់សិង្ហបុរីជាមួយសម្ព័ន្ធប៉ាស៊ីហ្វិក" ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះនឹង "បង្កើតស្ថាប័ន និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសរបស់យើង"។
គួរបញ្ជាក់ថា សម្ព័ន្ធភាព និងអេក្វាឌ័របាននិយាយផងដែរថា ប្រទេសអាមេរិកខាងត្បូងគ្រោងនឹងចូលរួមជាសមាជិកពេញសិទ្ធិក្នុងពេលឆាប់ៗនេះ៕ NR