ប្រទេសថៃ ៖ អ្នកនាំពាក្យរងរដ្ឋាភិបាល គឺលោកស្រី Ratchada Dhnadirek បាននិយាយថា ដំណើរទ ស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានធ្វើឱ្យប្រទេសអារ៉ាប៊ីសាអូឌីតបើកឱ​កាស​ឡើងវិញ សម្រាប់ពលករថៃទៅបំរើការងារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok postនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

 អ្នកនាំពាក្យរងរដ្ឋាភិបាល បានឱ្យដឹងទៀតថា លោក Ahmad bin Sulaiman Alrajhi រដ្ឋមន្ត្រីក្រ​សួង​ធន​ធានមនុស្ស និងអភិវឌ្ឍន៍សង្គមអារ៉ាប៊ីសាអូឌីត រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានបញ្ជាឱ្យក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គម ស្វែងរកកម្មករជំនាញ ដោយកំណត់​គោ​​​លដៅចំនួន ៨លាននាក់។

 ក្នុងនោះ អារ៉ាប៊ីសាអូឌីតចង់ឱ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ​ចាប់ផ្តើមឱ្យបានឆាប់តា​មដែ​ល​​អា​ចធ្វើបាន ជាពិសេសស្វែងរកកម្មករជំនាញក្នុងឧស្សាហកម្មសេវាកម្ម សណ្ឋាគារ និងសុខភាព និងកា​រសា​ងស​ង់គម្រោ​ងធំ ដែលប្រទេសថៃមានសក្តានុពលក្នុងការផ្តល់។

 លោករដ្ឋមន្ត្រីបន្តថា អារ៉ាប៊ីសាអូឌីត បានដំណើរការកម្មវិធីកិច្ចសន្យាអេឡិចត្រូនិច សំដៅរក្សាសិទ្ធិ​ក​ម្ម​ករ និងកាត់បន្ថយជម្លោះរវាងនិយោជិត និងនិយោជក។ អារ៉ាប៊ីសាអូឌីតក៏មានកម្មវិធីផ្តួចផ្តើម​ចលនា ព ល​កម្ម​ដើម្បីផ្តល់ឱ្យកម្មករនូវសេរីភាពក្នុងការធ្វើចលនា និងបង្កើតភាពបត់បែន ប្រសិទ្ធភាព និងការប្រ កួតប្រជែងនៅក្នុងទីផ្សារការងារ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin បានថ្លែងអំណរគុណដល់អារ៉ា​ប៊ីសា​អូឌីតព្រ​មទាំង​​ ពន្លឿនកិច្ចសហប្រតិបត្តិការ ខណៈដែលអារ៉ាប៊ីសាអូឌីតមានគម្រោងសាងសង់ និងអភិ​​វឌ្ឍន៍ជាច្រើនដែលត្រូវការកម្មករ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ