លីបេរីយ៉ា៖ ប៉ូលីសលីបេរីយ៉ា បានរាយការណ៍ថា មានមនុស្ស២៩នាក់ស្លាប់នៅឯការជួបជុំអធិស្ឋានបែបគ្រិស្តសាសនានៅក្នុងរដ្ឋធានីនៃប្រទេសលីបេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍ ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២។

សម្រាប់ហេតុការណ៍នេះ កើតឡើងនៅឯការជួបជុំដែលធ្វើឡើងនៅលើទីលានបាល់ទាត់ក្នុងទីក្រុង New Kru ភាគខាងជើងនៃទីក្រុង Monrovia ។ ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ពីអ្វីដែលបណ្ដាលឲ្យមានការរត់ជាន់គ្នានោះទេ។

អ្នកនាំពាក្យប៉ូលិសលោក Moses Carter បាននិយាយថា ចំនួនអ្នកស្លាប់២៩នាក់នេះគឺបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយអាចមានអ្នកស្លាប់កើនឡើងបន្តទៀតដោយសារតែមនុស្សមួយចំនួនស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ