យ៉ាំងហ្គូន៖ អ្នកកាសែត៣រូបបន្ថែមទៀតត្រូវបាន ក្រុមយោធាមីយ៉ាន់ម៉ាចាប់ខ្លួនក្រោយ បំរើការងា​រព័ត៌​មា​នឯករាជ្យមួយមានឈ្មោះ Dawei Watch លើមុខងារផ្នែកការីនិពន្ធ នេះបើយោងតាមកា​រចុះ​ផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាThe daily Starចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

 ការឃាត់ខ្លួនអ្នកសារព័ត៌មាន៣នាក់រួមមាន លោកស្រី ម៉ូ ម្យិនត៍ មានអាយុ៣៥ឆ្នំា ជាអ្នកកាសែត​ដែល​មានកូន៣នាក់នៅក្នុងបន្ទុក ត្រូវគេឃាត់ខ្លួនកាលពីថ្ងៃអង្គារ នៅក្នុងតំបន់ភាគខាងត្បូងប្រទេស​មីយ៉ាន់​ម៉ា។ ដោយឡែកពីរនាក់ទៀតមានឈ្មោះថា កូ សូវហ៍ មានអាយុ៣៨ឆ្នំា និងឈ្មោះ ថារ៍ ហ្គីមានអាយុ​២១ឆ្នំា ត្រូវគេឃាត់ខ្លួនកាលពីថ្ងៃពុធ។

 ពាក់ពន្ធ័នឹងការចាប់ខ្លួនអ្នកកាសែតនេះដែរ អ្នកនំាពាក្យឱ្យរបបសឹកមីយ៉ាន់ម៉ា មិនបានឆ្លើយតបសំណួរ ដើម្បីសុំ​ការបញ្ជាក់អំពីមូលហេតុអ្វីនៅពីក្រោយនៃការឃាត់ខ្លួននោះ។

 គួររំលឹកដែរថា របបសឹកធ្លាប់បានលុបចោលអាជ្ញាប័ណ្ណបណ្តាញផ្សព្វផ្សាយជាច្រើនរួចមកហើយ ក្នុង​នោះរួមទំាងវិស័យសោតទស្សន៍ ការដាក់កំហិតលើបណ្តាញអិនធឺណែត និងប្រពន្ធ័ផ្សព្វផ្សាយតាម​ផ្កាយរ​ណប ហើយក៏ធ្លាប់ចាប់ខ្លួនអ្នកកាសែតជាច្រើននាក់ថែ​មទៀតចាប់តំាងពី​ការឡើង​កាន់​អំណាច​តាមមធ្យោបាយធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភះឆ្នំា២០២១នោះមក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ