ប្រទេសហ្គាណា៖ យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ និង ៥៩ នាក់បានរងរ​បួសកា​លពី​ថ្ងៃ​​ព្រ​ហស្បតិ៍ នៅក្នុងការផ្ទុះដ៏សាហាវមួយ នៅក្នុងទីក្រុងភាគខាងលិច បន្ទាប់ពីរថយ​ន្តដឹកទំ​និ​ញដែ​​ល​ផ្ទុ​កសារធាតុផ្ទុះ បានបុកជាមួយម៉ូតូមួយគ្រឿង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

ប្រធានាធិបតីហ្គាណា Nana Akufo-Addo បានហៅវាថាជា "ឧប្បត្តិហេតុដ៏សោកសៅ អកុសល និងសោ​កនាដកម្ម" ហើយបានសម្តែង "ការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារនៃអ្នកស្លាប់"៕

ហេតុការណ៍នេះ បានបន្សល់ទុកនូវរណ្ដៅដ៏ធំ និងបំផ្លាញអគាររាប់សិបខ្នង នៅជិតទីក្រុង Bogoso ចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីរដ្ឋធានី Accra របស់ប្រទេសហ្គាណា។ហេតុការណ៍នេះ​អ្នកស្រុ​ក​កំពុងប្រញាប់ប្រញាល់ឆ្ពោះទៅកន្លែងកើតហេតុ ដែលរថយន្តដឹកទំនិញកំពុងឆេះយ៉ាងសន្ធោសន្ធៅ ដើម្បីមើលការខូចខាត ខណៈក្រុមអ្នកជួយសង្គ្រោះ បានដើរឆ្លងកាត់គំនរបាក់បែក ដើម្បីស្វែ​ងរកអ្ន​កនៅ​រស់រានមានជីវិតពីការបំផ្លិចបំផ្លាញ។
ក្នុងចំណោមអ្នករងរបួស ៥៩នាក់ មាន ៤២នាក់កំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬម​ណ្ឌ​លសុខភាព ហើយអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ