បាងកក៖ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បានមានប្រសាសន៍ថា លោកកំពុងជំរុញឱ្យមានការវិលត្រឡប់នៃគម្រោង "Test & Go" យ៉ាងឆាប់បំផុតនៅដើមខែកុម្ភៈ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានBangkok Post ចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
ការបញ្ជាប់បែបនេះក្នុងន័យដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់ ៨លាននាក់ នៅឆ្នាំ២០២២នេះ។ គណៈកម្មការគ្រប់គ្រងស្ថានការណ៍កូវីដ១៩នៃប្រទេសថៃ នឹងបើកកិច្ចប្រជុំនៅសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួន និងអាចចាប់ផ្តើមគម្រោង Test & Go ឡើងវិញ។
ចំពោះវីរុសអូមីក្រុង បានធ្វើមានការឆ្លងថ្មីនៅក្នុងប្រទេសថៃ នៅចន្លោះពី ៧០០០ ទៅ ៨០០០ ករណីក្នុងមួយថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃដំបូងនៃខែមករានេះ។ អ្នកជំងឺកូវីដ១៩ ដែលស្លាប់ ក៏មានកម្រិតទាបផងដែរគឺពី ១០ ទៅ ២០នាក់ក្នុងមួយថ្ងៃ។
លោកបន្តថា សណ្ឋាគារក្នុងខេត្តទេសចរណ៍សំខាន់ៗ បានរៀបចំកន្លែងដាច់ដោយឡែក សម្រាប់ភ្ញៀវដែលឆ្លងមេរោគកូវីដ១៩ ដែលមិនមានរោគសញ្ញា ឬមានរោគសញ្ញាស្រាល។ លោកបន្តថា វិស័យទេសចរណ៍ ត្រូវតែអនុញ្ញាតឱ្យងើបឡើងវិញ ដោយសារសារសំខាន់របស់វាចំពោះសេដ្ឋកិច្ចរបស់ប្រទេស៕SP