អង់គ្លេស៖ អង់គ្លេសបានឱ្យដឹងថាខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែ ដើម្បីជួយប្រទេសអឺរ៉ុបខាងកើតមួយនេះ ការពារខ្លួនពីការឈ្លានពានណាមួយដែលអាចកើតឡើង ខណៈបច្ចុប្បន្នការប្រឈមមុខដាក់គ្នានៅតែបន្តជាមួយរុស្ស៉ី នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។
លោក ប៊ែន វ៉ាល់លេស រដ្ឋមន្រ្តីការពារជាតិអង់គ្លេសបានបញ្ជាក់ថាសព្វាវុធទាំងនោះ បានបញ្ជូនដល់ អ៊ុយក្រែនជាបណ្តើរៗហើយ ខណៈកងទ័ពអង់គ្លេសមួយចំនួនតូច នឹងបានហ្វឹកហ្វឺនហើយត្រៀមបញ្ជូនទៅទីតាំងព្រំដែនដែលកំពុងប្រឈមមុខគ្នារវាង អ៊ុយក្រែន និងរុស្សី។
សូមបញ្ជកា់ថា ទាហានទីក្រុងមូស្គូរហូតដល់១០ម៉ឺននាក់ កំពុងឈរជើងនៅតាមព្រំដែន ដែលបង្កឲ្យមានការភ័យខ្លាចថា ការឈ្លានពានអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង អះអាងថា ខ្លួនគ្មានផែនការវាយប្រហារទេ ប៉ុន្តែការបង្កើនកងទ័ព រថក្រោះ និងកាំភ្លើងធំ ធ្វើឲ្យគេយល់ឃើញផ្សេងពីនេះ៕SP