អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ២៦នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានសម្លាប់ ខណៈ ៤ នាក់ផ្សេងទៀតរងរបួសក្នុងករណីរញ្ជួយដីនៅប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោក Baz Mohammad Sarwary អ្នកនាំពាក្យខេត្ត Badghis ដែលរងការវាយប្រហារដោយការរញ្ជួយដីថា "ស្ត្រី ៥ នាក់ និងកុមារ ៤នាក់ ស្ថិតក្នុងចំណោមមនុស្ស ២៦ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដី" ។ជនរងគ្រោះបានស្លាប់នៅពេលដែលដំបូលផ្ទះរបស់ពួកគេដួលរលំនៅក្នុងស្រុក Qadis ក្នុងខេត្ត Badghis ភាគខាងលិចកាលពីថ្ងៃចន្ទ។

សូមបញ្ជាក់ថា បើយោងតាមមជ្ឈមណ្ឌលរញ្ជួយដីអ៊ឺរ៉ុប-មេឌីទែរ៉ាណេ បានឱ្យដឹងថា ការរញ្ជួយដីមានជម្រៅ ៣0 គីឡូម៉ែត្រ ការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានអង្រួនខេត្តភាគខាងលិច Badghis ជាប់ព្រំដែនប្រទេស Turkmenistan នៅពេលរសៀល បានបំផ្លាញផ្ទះ ប្រមាណ៧០០ខ្នង ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ