នាវាមុជទឹកបំពាក់មីស៊ីលឆ្លងទ្វីបដ៏មានឥទ្ធិពលរបស់អាមេរិកធ្វើទស្សនកិច្ចដ៏កម្រមួយនៅជិតកោះតៃវ៉ាន់
អាមេរិក ៖ នាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿងដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់ បានធ្វើដំណើរចូលទៅក្នុងមូលដ្ឋានប៉ាស៊ីហ្វិកសម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយកាលពីថ្ងៃសៅរ៍ ដោយកងទ័ពជើងទឹកបានហៅវាថា ជាសារទៅកាន់សម្ព័ន្ធមិត្តនៅក្នុងតំបន់។
ទូរទស្សន៍ CNN បានរាយការណ៍ថា នាវាមុជទឹកនេះបានធ្វើដំណើរទៅមូលដ្ឋានទ័ពជើងទឹកអាមេរិក Guam កាលពីថ្ងៃទី ១៥ ខែមករា នៅក្នុងអ្វីដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាមុជទឹកប្រភេទនេះចាប់តាំងពីឆ្នាំ ២០១៦ មក។ USS Nevada ដែលជានាវាមុជទឹកដើរដោយថាមពលនុយក្លេអែរ ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ១៩៨៦ ផ្ទុកមីស៊ីលប្រភេទ Trident II D-5 រហូតដល់ ២០គ្រាប់ និង “ក្បាលគ្រាប់នុយក្លេអ៊ែររាប់សិប” ។
ដំណើររបស់នាវាមុជទឹកនេះបានធ្វើឡើងខណៈដែលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កំពុងមានបញ្ហាកាន់តែខ្លាំងឡើងជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់ដោយសហរដ្ឋអាមេរិកគាំទ្រដល់រដ្ឋបាលកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។
ជាមួយគ្នានេះដែរ ប្រទេសចិនក៏បានព្រមានថា ខ្លួននឹង “ចាត់វិធានការយ៉ាងខ្លាំងដើម្បីតបត” ប្រសិនបើ “កងកម្លាំងនៅតៃវ៉ាន់ស្វែងរកឯករាជ្យ បង្កហេតុ ប្រើកម្លាំង ឬសូម្បីតែបំបែកខ្សែបន្ទាត់ក្រហមណាមួ យ”៕SP