សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលបែបយុទ្ធសាស្ត្រកាលពីថ្ងៃចន្ទ ដែលជាកា​រសាកល្ប​ងចុងក្រោយបង្អស់បន្ទាប់ពីបង្ហាញកម្មវិធីនៃវិវឌ្ឍន៍ការផលិតកាំជ្រួចរបស់ខ្លួនចំពេលមានការ​ជាប់គាំ​ង​កិច្ចចរចាលុបបំបាត់អាវុធនុយក្លេអ៊ែរ។នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សា​យកា​ល​ពីថ្ងៃអ​ង្គារនេះ។

 ការសាកល្បងកាំជ្រួចនេះគឺជាលើកទី ៤ របស់កូរ៉េខាងជើង ក្នុងឆ្នាំ ២០២២ នេះ ជាមួយនឹងការ​បាញ់​បង្ហោះពីមុនចំនួន២ដង ដែលពាក់ព័ន្ធនឹង "កាំជ្រួចដែលមានល្បឿនលឿន" ដែលមានសមត្ថភាពខ្ពស់ និងអាចហោះហើរបានឆ្ងាយ ហើយការសាកល្បងមួយផ្សេងទៀតកាលពីថ្ងៃសុក្រ ដោយប្រើ SRBMs ជាគូ ដែលបាញ់ចេញពីរថភ្លើង។

 យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ (SRBMs) ពីអាកាសយានដ្ឋានក្នុងរដ្ឋធានីព្យុងយ៉ាងរបស់ខ្លួន ដែលបានហោះបា​នចម្ងា​យប្រ​ហែ​ល ៣៨០ គីឡូម៉ែត្រដល់កម្ពស់អតិបរមា ៤២ គីឡូម៉ែត្រ។

 ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយទៀតថា "ការបាញ់សាកល្បងនេះគឺមានគោលបំ​ណងដើម្បី​ជ្រើ​​សរើសនូវកាំជ្រួចយុទ្ធសាស្ត្រដែលនឹងត្រូវបានផលិត និងដាក់ពង្រាយ " ។ ជាក់ស្តែង វាត្រូវ "បាន​បញ្ជា​​ក់ពីភាពត្រឹមត្រូវ សុវត្ថិភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការនៃប្រព័ន្ធអាវុធដែលកំពុងផលិត"។

 គួររលឹកថា ការបាញ់កាំជ្រួចល្បឿនលឿននេះ ត្រូវរង ការថ្កោ​លទោសពីសហ​រដ្ឋអា​មេ​រិក និងការជំរុ​ញឱ្យ​មា​នការដាក់ទណ្ឌកម្មថ្មី ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ