ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺអនុវត្តផ្ទុយទៅនឹង នៃលក្ខន្តិកៈគណបក្ស  ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងច្បាប់ ស្តីពីគណបក្សនយោបាយ។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា « ក្រសួង បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្តីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្តីពីគណបក្សនយោបាយ»។

លើសពីនេះ ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ