ស្រីលង្កា៖ប្រទេសស្រីលង្កាបានស្នើសុំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ជំនួយហិរញ្ញវត្ថុជាបន្ទាន់ ក្រោយប្រទេសនេះជួបវិបត្តិហរិញ្ញវត្ថុធ្ងន់ធ្ងរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ការស្នើសុំនេះក្រោយប្រទេសជួបផលប៉ះពាល់នៃ COVID-19 ការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ និងការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបានបំផ្លាញទុនបម្រុងបរទេស។

គណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កា Ali Sabry បានចាប់ផ្តើមកិច្ចពិភាក្សាជាផ្លូវការជាមួយ IMF ក្នុងទីក្រុង Washington, DC កាលពីថ្ងៃច័ន្ទ ដោយរដ្ឋាភិបាលសង្ឃឹមថានឹងជួយបញ្ចូលទឹកប្រាក់បម្រុង ព្រមទាំងទាក់ទាញហិរញ្ញវត្ថុនានាដើម្បីផ្គត់ផ្គ់ងការចំណាយលើការនាំចូលសំខាន់ៗនៃប្រេងឥន្ធនៈ អាហារ និង ថ្នាំ។

សូមបញ្ជាក់ថា  ប្រទេសស្រីលង្កាកំពុងស្វែងរកប្រាក់ចំនួន 3 ពាន់លានដុល្លារក្នុងប៉ុន្មានខែពីប្រភពជាច្រើនរួមទាំង IMF ធនាគារពិភពលោក និងប្រទេសឥណ្ឌា ដើម្បីទប់ទល់នឹងវិបត្តិនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ