អាមេរិក៖មន្ត្រីក្រុងញូវយ៉កបាននិយាយថា មនុស្សជិត២០នាក់ត្រូវបានរងរបួសក្នុងការបាញ់សម្លាប់កា ល ពីព្រឹកថ្ងៃអង្គារនៅខាងក្នុងរថភ្លើងក្រោមដីក្នុងទីក្រុង Brooklyn បន្ទាប់ពីបុរសម្នាក់បានពាក់របាំ ងមុ ខឧស្ម័ន ដោះកំប៉ុងផ្សែងពីរ ហើយចាប់ផ្តើមបាញ់ប្រហារទៅលើអ្នកដំណើរ ។នេះបើតាមការចេញផ្សា យ ដោយសារព័ត៌មាន Aljazeeraនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

លោក Keechant Sewell ស្នងការប៉ូលិសទីក្រុងញូវយ៉ក បាននិយាយថា មនុស្ស ១៣ នាក់ផ្សេងទៀតបានរងរបួសដោយសារការស្រូបផ្សែង ឬនៅពេលពួកគេព្យាយាមចេញពីស្ថានីយ៍។ជនរងគ្រោះដោយគ្រាប់កាំភ្លើងចំនួន៥នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ប៉ុន្តែមិនមានអ្នករងរបួសណាម្នាក់គំរាមកំហែងអាយុជីវិតឡើយ ។

ក្រោយមកប៉ូលីសបាននិយាយថា ពួកគេកំពុងស្វែងរកឃាតករ ដោយបានដាក់ការសង្ស័យលើបុរស់ម្នាក់ ទាក់ទងនឹងការវាយប្រហារដោយនិយាយថាគាត់មានអាសយដ្ឋាននៅទីក្រុង Philadelphia និង Wisconsin  បុគ្គលនោះត្រូវបានគេតាមដានតាមរយៈគ្រាប់ចុចសម្រាប់ឡានជួលដែលត្រូវបានរកឃើញបន្ទាប់ពីការបាញ់ប្រហារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ