កូឡុំបូ៖ វេជ្ជបណ្ឌិតនៅប្រទេសស្រីលង្កាបានព្រមានថា ចំនួនមនុស្សស្លាប់ អាចមានកាន់តែច្រើនឡើង នៅពេលដែលប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសដែលរងគ្រោះដោយវិបត្តិបានធ្លាក់ចុះនៅលើគែមនៃការដួលរលំ ចំពេលមានការដាច់ចរន្តអគ្គិសនី និងកង្វះថ្នាំសង្គ្រោះជីវិត។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានAljazeeraនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

មន្ត្រី និងបុគ្គលិកសុខាភិបាលបាននិយាយថា ថ្នាំសម្រាប់ព្យាបាលជំងឺគាំងបេះដូង និងបំពង់ខ្យល់ដើម្បីជួយទារកទើបនឹងកើតពិបាកដកដង្ហើមគឺខ្វះខាតនៅទូទាំងប្រទេស ខណៈការដាច់ភ្លើងកំពុងបង្ខំឱ្យគ្រូពេទ្យនៅជនបទស្រីលង្កា ដេររបួស និងព្យាបាលករណីពស់ចឹកក្នុងទីងងឹត។

ស្ថានភាពនេះគឺធ្ងន់ធ្ងរខ្លាំងណាស់ ដែលមន្ទីរពេទ្យជាច្រើនបានផ្អាកការវះកាត់ជាទម្លាប់ និងកាត់បន្ថយចំនួនការធ្វើតេស្តនៅមន្ទីរពិសោធន៍នេះបើយោងតាមឯកសារផ្ទៃក្នុង ដោយបង្ខំឱ្យវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាពផ្សេងទៀតដើរតាមផ្លូវតវ៉ា។គ្រូពេទ្យខ្លះក៏បានគាំទ្រចលនាតវ៉ាដែលកំពុងកើនឡើងដែលបាននិងកំពុងអំពាវនាវឱ្យលោកប្រធានាធិបតី Gotabaya Rajapaksa ចុះចេញពីតំណែង។

លោកវេជ្ជបណ្ឌិត Senal Fernando លេខាធិការនៃសមាគមមន្រ្តីពេទ្យរដ្ឋាភិបាលបាននិយាយថា "មន្ទីរពេទ្យស្រីលង្កាទាំងអស់គឺជិតដួលរលំ" ។ "ស្ថានការណ៍នឹងកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ហើយមនុស្សនឹងចាប់ផ្តើមស្លាប់ ប្រសិនបើមិនមានវិធានការណ៍នៅពេលនេះទេ"។

លោកបានព្រមានថា ការស្លាប់របស់អ្នកជំងឺដោយសារកង្វះថ្នាំអាចបណ្តាលឱ្យមាន “កុបកម្មនៅមន្ទីរពេទ្យ” ប្រសិនបើរដ្ឋាភិបាលនៅតែមិនអើរពើរ នោះទេវិបត្តិកាន់តែកើតមានធ្ងន់ធ្ងរឡើង៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ