ប៉ូលិសឥណ្ឌូណេស៊ីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹកដើម្បីបំបែកក្រុមបាតុករដែលកំពុងតវ៉ាប៉ុន ប៉ងពន្យារអាណត្តិរបស់ប្រធានាធិបតី ចូកូ វីដូដូ
ឥណ្ឌូនេស៊ី៖ប៉ូលិសឥណ្ឌូណេស៊ីនៅថ្ងៃទី១១ ខែមីនា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងទឹកដើម្បីបំបែកក្រុមបាតុករដែលកំពុងតវ៉ានៅក្រៅសភាក្នុងរដ្ឋធានីហ្សាការតាជុំវិញការឡើងថ្លៃទំនិញ និងការប៉ុនប៉ងពន្យារអាណត្តិរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។
ការប្រមូលផ្តុំនេះ ជាផ្នែកមួយនៃការធ្វើបាតុកម្មជាច្រើនកន្លែងទៀតនៅទូទាំងឥណ្ឌូណេស៊ីរួមមាននៅ ខេត្តស៊ូឡាវេស៊ីខាងត្បូង ខេត្តេជ្វាខាងលិច និងក្រុងហ្សការតា។ និស្សិតរាប់រយនាក់ពាក់អាវពណ៌ neon ដើរដង្ហែទៅកាន់សភាដើម្បីតវ៉ា។
លោក វីដូដូ ប្រាប់បណ្ដារដ្ឋមន្រ្តីរបស់លោកឱ្យបញ្ឈប់ការពិភាក្សាអំពីគំនិតចង់ពន្យារអាណត្តិប្រធានាធិបតីមិនថាតាមរយៈការពន្យាពេលបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ ឬការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
កន្លងមក លោក វីដូដូ ដែលមានវ័យ ៦០ឆ្នាំ អះអាងថា លោកនឹងគោរពតាមរដ្ឋធម្មនុញ្ញ ហើយការបោះឆ្នោតប្រធានាធិបតីនឹងធ្វើឡើងនៅឆ្នាំ២០២៤។ ប៉ុន្តែ លោកត្រូវបានរងការរិះគន់យ៉ាងខ្លាំងចំពោះការបញ្ជាក់មិនច្បាស់របស់លោកដែលថានឹងបន្តតំណែងឬទេ ប្រសិនបើមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីឱ្យលោកបន្តអាណត្តិទី៣៕