ជប៉ុន៖មន្ត្រីនៃខេត្ត Fukuoka ភាគខាងលិចប្រទេសជប៉ុនបាននិយាយថា លោកស្រី Tanaka បានទទួលមរណភាពកាលពីថ្ងៃអង្គារសប្តាហ៍មុននៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង បន្ទាប់ពី​ស្នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុង Fukuoka

 លោកយាយ Tanaka ត្រូវបានទទួលស្គាល់ដោយកំណត់ត្រា Guinness World Records ថាជាមនុស្សចាស់ជាងគេបំផុតដែលនៅរស់កាលពីខែមីនា ឆ្នាំ ២០១៩ នៅពេលដែលលោក​យាយមានវ័យ ១១៦ ឆ្នាំ ។

 

គួរបញ្ជាក់ថា អាហារដែលលោកយាយ Tanaka ចូលចិត្តបំផុតគឺសូកូឡា និងភេសជ្ជៈសូដា ហើយលោកយាយក៏ត្រូវបានគេរាយការណ៍ថានឹងមានអាយុរស់នៅរហូតដល់ ១២០ ឆ្នាំឯណោះ ប៉ុន្តែជាអកុសលលោកយាយបានទទួលមរណភាពក្នុងវ័យ ១១៩ ឆ្នាំទៅវិញ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ