អ៊ុយក្រែន៖ យោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋនៅក្នុងតំបន់ Dnipro បានឱ្យដឹងថា អាកាសយានដ្ឋាន Dnipro ក្នុងប្រទេសអ៊ុយក្រែនបានរងការវាយប្រហារដោយមីស៊ីលចំនួន ២លើកកាលពីថ្ងៃអាទិត្យ ហើយអាកាសយានដ្ឋាននេះ ត្រូវបានបំផ្លាញទាំងស្រុង។នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានAljazeeraនៅថ្ងៃទី ១១ខែមេសា ឆ្នាំ២០២២។
ក្នុងនោះមាន “” Valentyn Reznichenko អភិបាលនៃតំបន់កណ្តាល Dnipropetrovsk បាននិយាយ ថាកាលពី ថ្ងៃអាទិត្យអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធជុំវិញវាត្រូវបានបំផ្លាញ ក្រៅពីនោះកាំជ្រួចមួយគ្រាប់ទៀតក៏បានវាយប្រហារទៅលើអគារមួយនៅក្នុងសង្កាត់ Pavlohrad នៃទីក្រុង ងទីក្រុង Zvonetsky។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មីស៊ីលដែលបាញ់បង្ហោះតាមអាកាសរបស់ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 របស់អ៊ុយក្រែននៅក្នុងទីតាំងចំនួនពីរ ខណៈមីស៊ីលបាញ់បង្ហោះនៅសមុទ្របានបំផ្លាញទីស្នាក់ការកណ្តាល របស់អង្គភាពអ៊ុយក្រែននៅក្នុងតំបន់ Dnipro។ គ្មានការអះអាងពីខាងភាគីយោធាទាំង២ អាចផ្ទៀងផ្ទាត់បានដោយឯករាជ្យនោះទេ។ មន្ទីរបញ្ចកោណបាននិយាយថា រុស្ស៊ីប្រើប្រាស់កងកម្លាំងរថពាសដែក សម្រាប់ដំណាក់កាលបន្ទាប់របស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន៕SP