ប៉ាគីស្ថាន៖​នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានបណ្ដេញចេញ​ពីតំ​ណែង​ជាមេ​ដឹក​នាំ​ប្រ​ទេស បន្ទាប់ពីការបោះឆ្នោតដកសេចក្តីទុកចិត្តដោយ ចោទប្រកាន់ពីការគ្រប់គ្រង​សេដ្ឋកិច្ចមិ​​នត្រឹម​ត្រូវ និងការចាត់ចែងគោលនយោបាយបរទេសរបស់ប្រទេសនេះ ដែលនាំឱ្យលោកបញ្ច​​ប់អាណ​ត្តិដ៏​ច្របូ​ក​ច្របល់របស់លោក។នេះបើតាមការចេញ្សាយដោយសារព័ត៌មាន CNNនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

 

រដ្ឋសភាប៉ាគីស្ថាន ក្រោមបញ្ជាពីតុលាការកំពូល កាលពីថ្ងៃទី៩ មេសា បានសម្រចបោះឆ្នោតដ​កសេចក្តី​ទុកចិត្ត បញ្ចប់តំណែងជានាយករដ្ឋមន្រ្តី របស់លោក Imran Khan ក្នុងសំឡេងគាំទ្រញត្តិដ​កសេ​ចក្តីទុ​ក​ចិ​​ត្ត ១៧៤ លើ ៣៤២សំឡេងនៃកៅអីរដ្ឋសភាសរុប។ ញត្តិដកសេចក្តីទុកចិត្ត គឺរៀបចំឡើង​ដោយ​ក្រុមគណបក្សប្រឆាំងក្នុងរដ្ឋសភា។

នៅពេលរដ្ឋាភិបាលហាក់មិនចង់ប្រគល់ញត្តិដកសេចក្តីទុកចិត្តទៅឱ្យសភាបោះឆ្នោត តុលាការកំ​ពូលទីក្រុ​ងអ៊ី​ស្លា​ម៉ា​បាដ បានកោះប្រជុំលុបចោលសេចក្តីសម្រេចរំលាយសភារបស់ប្រធានាធិបតី និងបញ្ជាឱ្យយកញត្តិដកសេចក្តីទុកចិត្តពីនាយករដ្ឋមន្រ្តីលោក Imran Khan ខាន់ទៅដាក់ឱ្យសភាបោះ​ឆ្នោតសម្រេច។

 

ជាលទ្ធផល អណត្តិរបស់លោក Imran Khan ត្រូវបានបញ្ចប់ត្រឹមរយៈពេល ៤៤ខែ មិនគ្រប់ មួយ​អណត្តិប្រាំឆ្នាំពេ​ញទេ។ លោក Khan បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីប៉ាគីស្ថា​នកា​ល​ពី​ឆ្នាំ២០១៨។មូលហេតុដែលក្រុមគណបក្សប្រឆាំង រៀបចំការបោះឆ្នោតទម្លាក់លោក Imran  Khan អាចមកពីហេតុផលលោក គ្រប់គ្រងសេដ្ឋកិច្ចមិនបានល្អអំឡុងវិបត្តិកូវីដ១៩ អតិផរណាកើនឡើងខ្ពស់ និងសេដ្ឋកិច្ចគ្មានកំណើនជាដើម។

 ប៉ុន្តែ លោក Imran Khan ធ្លាប់បញ្ជាក់ថា ការប៉ុនប៉ងទម្លាក់លោកពីអំណាចរបស់ក្រុមគណបក្សប្រឆាំង ជារឿងខុសនឹងច្បាប់រដ្ឋធម្មនុញ្ញ និងថាជាគំនិតផ្តួចផ្តើដោយមហាអំណាចបរទេស ពិសេសអាម៉េរិក ដែលមិនពេញចិត្តនឹងលោក ព្រោះលោកគ្មានជំហរដូចអាម៉េរិក ទាក់ទងនឹងវិបត្តិសកលនានា ក៏ដូចជាទំនាក់ទំនងជាមួយចិន។

 

 

មុខនឹងឈានជើងចូលប្រឡូកក្នុងឆាកនយោបាយតាំងពីឆ្នាំ២០០០ លោក Imran Khan ជាកីឡាករ និងជាគ្រូបង្វឹក កីឡា cricket ដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពម្នាក់ តាំងពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៩២៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ