អ៊ីស្រាអែល៖យោងតាមប៉ូលិសអ៊ីស្រាអែល និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប៉ាឡេស្ទីនបានឱ្យដឹងថា ស្ត្រីជនជាតិប៉ាឡេស្ទីនពីរនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានៅតំបន់ West Bank ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យថាស្ត្រីជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែលនៅជិតទីក្រុង Bethlehem ស្ត្រីរូបនេះមានអាយុជាង ៤០ឆ្នាំ បានស្លាប់បន្ទាប់ពីនាងរងរបួសដាច់សរសៃឈាមខួរក្បាល និងបាត់បង់ឈាមយ៉ាងខ្លាំង។

ស្ត្រីរូបនេះត្រូវបានគេកំណត់អត្តសញ្ញាណដោយនាងមានឈ្មោះថា Ghada Ibrahim Sabatien ជាស្ត្រីមេម៉ាយកូន៦ ដោយឡែកការលើកឡើងរបស់កងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពបានបាញ់ព្រមានទៅលើអាកាស ហើយខ្លួនបានបាញ់សម្លាប់រូបនាងក្រោយ នាងចូលទៅជិត ការបាញ់នេះនៅជិតទីក្រុង Husan ភាគខាងត្បូង។ដោយឡែកនារីម្នាក់ទៀត ត្រូវបានកងកម្លាំងអ៊ីស្រាអែល ចាក់ មុនពេលនាងត្រូវបានសម្លាប់ ទីក្រុង Hebron ភាគខាងត្បូង ប្រទេសប៉ាឡេស្ទីន ។

សូមបញ្ជាក់ថា មនុស្សសរុបចំនួន ១៤ នាក់ហើយត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំនួន ៤ក្នុងប្រទេសអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២២ ខែមីនា រួមទាំងឧបទ្ទវហេតុបាញ់ប្រហារមួយផ្សេងទៀតនៅក្នុងទីក្រុង Bnei Brak ក្បែរ ទក្រុង Tel Aviv ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ