ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សបានចោទប្រកាន់ទាហានម៉ាលី និងបរទេសថា បានសម្លាប់មនុស្សរាប់រយនាក់ កំឡុងពេលដណ្តើមទីក្រុង
ម៉ាលី៖កាលពីថ្ងៃអង្គារ នៅក្នុងរបាយការណ៍មួយ ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្ស(HRW) បានចោ ទប្រកាន់ ទាហានម៉ាលី និងក្រុមយុទ្ធជនរុស្ស៊ីថា បានសម្លាប់ជនស៊ីវិលប្រហែលចំនួន ៣០០នាក់ ក្នុងរយៈពេល ០៥ថ្ងៃ ក្នុងអំឡុងពេលប្រតិបត្តិការយោធាមួយនៅទីក្រុងកណ្តាលប្រទេសម៉ាលី។ យោធាប្រទេសម៉ាលីបានបដិសេធការចោទប្រកាន់នេះ។
ការសម្លាប់នោះបានកើតឡើងនៅចន្លោះថ្ងៃទី ២៧ ដល់ ៣១ ខែមីនានៅទីក្រុង Moura ជាទីប្រជុំជននៅតំប់ជនបទដែលមានប្រជាជនប្រហែលចំនួន ១0,000នាក់ នៅក្នុងតំបន់ Mopti ដែលជាចំណុចក្តៅនៃសកម្មភាពជ្រុលនិយមដែលបានកើនឡើង និងរីករាលដាលដល់ប្រទេសជិតខាងក្នុងតំបន់ Sahel។
ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សបាននិយាយថា "ហេតុការណ៍នោះគឺជា អំពើឃោរឃៅដ៏សាហាវបំផុតដែ លត្រូវបានរាយការណ៍ នៅក្នុងជម្លោះប្រដាប់អាវុធអស់រយៈពេលមួយទសវត្សរ៍របស់ប្រទេសម៉ាលី" ។
ការប្រហារជីវិតដែលបានរាយការណ៍បានជំរុញឲ្យមានការថ្កោលទោសពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង និងអាល្លឺម៉ង់ ដែលសុទ្ធសឹងតែបានអំពាវនាវរដ្ឋាភិបាលម៉ាលីអនុញ្ញាតឲមានការស៊ើប អង្កេតឯករាជ្យមួយ ៕SP