មន្រ្តីទូតអៀកឡង់ចំនួន ២រូប ត្រូវបានបណ្តេញចេញពីរុស្ស៉ី ក្រោយប្រទេសនេះធ្លាប់ដកមន្រ្តីទូតរុស្ស៉ី៤រូបចេញកាលពីពេលកន្លងទៅ
2 ឆ្នាំ មុន
អៀកឡង់ ៖ រដ្ឋមន្រ្តីការបរទេសអៀកឡង់ លោក ស៊ីម៉ុន កូវេណេយ៍បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ប្រទេសអៀរឡង់ប្រចាំនៅប្រទេសរុស្ស៉ី ត្រូវបានកោះហៅឱ្យទៅកាន់ក្រសួងការបរទេសនៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយមន្រ្តីទូត២រូប ត្រូវបានស្នើឲ្យចាកចេញពីប្រទេសរុស្ស៉ី។
បុគ្គលិកនៃស្ថានទូតអៀរឡង់ប្រចាំទីក្រុងមូស្គូ មិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពណាមួយដែល ប៉ះពាល់កិច្ចការបរទេស ក្នុងឋានៈជាមន្រ្តីទូតរបស់ពួកគេឡើយ ដូច្នេះយើងគ្មានហេតុផលណាមួយ ដើម្បីទទួលយកវិធានការរបស់ទីក្រុងមូស្គូនេះបានទេ»។
គួរបញ្ជាក់ថា អៀរឡង់ ជាប្រទេសមួយក្នុងចំណោមសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដែលបានស្នើឱ្យមន្រ្តីទូតរបស់រុស្ស៉ីចំនួន៤រូប ចាកចេញពីស្ថានទូតរបស់ខ្លួន កាលពីសប្តាហ៍មុន ជុំវិញការវាយប្រហារលើទឹកដីអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ៕SP