រដ្ឋមន្ត្រីឥណ្ឌូនេស៊ីច្រានចោលសំណើរបស់ប្រទេសម៉ាឡេស៊ី ចង់ឱ្យភាសាម៉ាឡេក្លាយជាភាសាទី២របស់អាស៊ាន
គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិជ្ជារបស់ប្រទេសឥណ្ឌូនេស៊ី លោក Nadiem Makarim បានច្រានចោលសំណើរបស់ម៉ាឡេស៊ី ក្នុងការបង្កើតភាសា Bahasa Melayu ឬភាសាម៉ាឡេ ដែលជា 'ភាសាទីពីរ' របស់អាស៊ាន។
លោក Nadiem បាននិយាយថា សំណើនេះចាំបាច់ត្រូវសិក្សាបន្ថែមទៀត ហើយបានសង្កត់ធ្ងន់ថា Bahasa Indonesia (ភាសាឥណ្ឌូនេស៊ី) សមនឹងទទួលបានការទទួលស្គាល់ជាភាសាទីពីររបស់ អាស៊ាន ដោយគិតពីប្រវត្តិសាស្រ្ត និងកេរ្តិ៍ដំណែលរបស់វា។
នាយករដ្ឋមន្ត្រី Datuk Seri Ismail Sabri Yaakob នៅថ្ងៃទី 23 ខែមីនា មានគំនិតផ្តួចផ្តើ មជាច្រើ ន ដែលត្រូវអនុវត្តដោយរដ្ឋាភិបាល ដើម្បីពង្រឹងការប្រើប្រាស់ភាសា Bahasa Melayu នៅក្នុងប្រទេស និងលើកកំពស់តួនាទីនៃភាសាជាតិនៅឆាកអន្តរជាតិ។លោកបន្តទៀតថា ភាសា Bahasa Indonesia បានក្លាយជាភាសាមួយក្នុងចំនោមភាសាដែលនិយាយយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ាន ហើយក៏ត្រូវបាននិយាយនៅទូទាំង ៤៧ប្រទេសនៅលើពិភពលោកផងដែរ។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីស្មាល សាប្រី យ៉ាអាកុប (Ismail Sabri Yaakob)ធ្លាប់បានលើកឡើងកាលពីខែមុននោះថា ប្រទេសម៉ាឡេស៊ីមានគម្រោងដើម្បីលើកយកមកពិភាក្សាជាមួយនឹងមេដឹកនំាថ្នាក់តំបន់ ដើម្បីធ្វើយ៉ាងណាឱ្យភាសាម៉ាឡេ ក្លាយជាភាសាទី២របស់អាស៊ាន ខណៈដែលភាសាម៉ាឡេត្រូវបានគេប្រើប្រាស់នៅក្នុងបណ្តាប្រទេសជាច្រើននៅក្នុងតំបន់រួចមកហើយដែលក្នុងនោះរួមមានប្រទេសឥណ្ឌូណេស៊ី ប្រ៊ុយណេ សិង្ហបុរី ថៃភាគខាងត្បូង ហ្វីលីពីនភាគខាងត្បូង និងផ្នែកខ្លះនៃកម្ពុជា និងភាគតិចខ្លះទៀតនៅក្នុងប្រទេសឡាវជាដើម៕SP