អ៊ីស្រាអែល៖យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារជាបន្តបន្ទាប់នៅកណ្តាលទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២។

ក្រោយការបាញ់ប្រហារ ខ្មាន់កាំភ្លើងដែលត្រូវបានគេសង្ស័យត្រូវបាន មន្ត្រីប៉ូលិសអ៊ីស្រាអែលរាប់រយនាក់ អង្គភាពសត្វឆ្កែ និងកងកម្លាំងពិសេសរបស់កងទ័ពកំពុងធ្វើការតាមប្រមាញ់កណ្តាលទីក្រុង Tel Aviv ដោយស្វែងរកតាមអគារលំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើន។

លោក Amichai Eshed មេបញ្ជាការប៉ូលិសក្រុង Tel Aviv បាននិយាយថា អ្នកបាញ់ប្រហារបានបើកការបាញ់ប្រហារទៅលើរបារដែលមានមនុស្សច្រើននៅម៉ោងប្រហែល ៩ យប់ ។កាសែត The Times of Israel បានរាយការណ៍ថា មន្ទីរពេទ្យកំពុងព្យាបាលមនុស្ស៨នាក់ផ្សេងទៀតហើយក្នុងនោះមាន៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងកំពុងទទួលការវះកាត់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ