អាមេរិក៖អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) លោកស្រី Liz Throssell បានលើកឡើងអំពីរបាយការណ៍អំពើហិង្សាហួសហេតុ និងគ្មានដំណោះ​ស្រាយ​របស់​នគ​របាលមកលើ​ក្រុ​ម​​អ្នកតវ៉ា និងបាននិយាយថា រដ្ឋាភិបាលមិនគួរប្រើអំណាចរដ្ឋក្នុងគ្រាអាសន្នដែ​លបា​ន​ប្រកា​ស​របស់​ខ្លួន ដើម្បីបង្ក្រាបការតវ៉ានោះទេ។នេះបើតាមការចេញ​ផ្សាយដោ​យ​សា​រព័ត៌មា​នAljazeera​នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២២។

 ប្រទេសស្រីលង្ហាជាកោះមួយ​ដែលមានប្រជាជនរស់នៅចំនួន ២២ លាននាក់នោះ បច្ចុប្បន្ន​​កំពុង​ស្ថិត​នៅ​ក្នុងវិបត្តិសេដ្ឋកិច្ច​​ដ៏អាក្រក់បំផុត មិនធ្លាប់មាន​ចាប់តាំងពីទទួលបាន​ឯករាជ្យមក។ វិបត្តិសេ​ដ្ឋកិច្ច​នៅ​ប្រទេសនេះកើតឡើង នៅគ្រា​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាតរូបិយប​ណ្ណបរទេសយ៉ាង​ធ្ងន់ធ្ងរ​ដើម្បី​ទូ​ទា​ត់សម្រាប់ការនាំចូលទំនិញសំខាន់ៗ។

 បើយោងតាមក្រុមមន្ត្រី និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយធំៗកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រេង​ម៉ាស៊ូត ដែលជាឥន្ធនៈសំខាន់សម្រាប់ចាក់រថយន្តក្រុង និងយានជំនិះ​ពាណិជ្ជកម្ម​ផ្សេងៗ គឺមិនមា​ននៅ​ក្នុង​​ស្តុក​នៃ​ស្ថានីយ៍ចាក់ប្រេងទូទាំងប្រទេសនោះឡើយ​ដែល​ធ្វើឱ្យការដឹកជញ្ជូនសាធារណៈ​ត្រូវបា​នជាប់គាំង។

 

សូមបញ្ជាក់ថា ប៉ូលិសស្រីលង្កាបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើបាតុ​កររាប់​រយនាក់ ដែលព្យា​យា​មអុកឡុកនៅមុខផ្ទះរបស់ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ក្នុងរដ្ឋធានីកូឡំបូ៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ