ក្រុមហ៊ុន Intel ផ្អាកអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងថ្កោលទោសចំពោះសង្គ្រាមនៅអ៊ុយក្រែន
អាមេរិក៖ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel Corp បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានផ្អាកប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី ដោយចូលរួមជាមួយក្រុមហ៊ុនមួយចំនួនដើម្បីចាកចេញពីប្រទេសនេះ បន្ទាប់ពីបានធ្វើការលុកលុយទៅលើអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន នៅថ្ងៃទី០៦ ខែមេសាឆ្នាំ២០២២។
ក្រុមហ៊ុនបានផ្អាកការដឹកជញ្ជូនទៅកាន់អតិថិជននៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស្សកាលពីខែមុនហើយបានបន្ថែមថា ខ្លួនបានអនុវត្តវិធានការបន្តអាជីវកម្មដើម្បីកាត់បន្ថយការរំខានដល់ប្រតិបត្តិការជាសកល ។ក្រុមហ៊ុនបាននិយាយថា "ក្រុមហ៊ុន Intel បន្តចូលរួមជាមួយសហគមន៍ពិភពលោកក្នុងការថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកសន្តិភាពវិញយ៉ាងឆាប់រហ័ស" ។
ក្រុមហ៊ុន International Business Machines Corp ពីមុនបានផ្អាកការនាំចេញ ខណៈដែលអ៊ុយក្រែនបានជំរុញឱ្យក្រុមហ៊ុនកុំព្យូទ័រ និងកម្មវិធីកុំព្យូទ័ររបស់អាមេរិកកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី។
សូមបញ្ជាក់ថា ម៉ាស៊ីនមេពី IBM, Dell Technologies និង Hewlett Packard Enterprise Co កំពូលនៅលើទីផ្សារក្នុងប្រទេសរុស្ស៊ី ដែលក្រុមហ៊ុន និងទីភ្នាក់ងាររដ្ឋាភិបាលបានពឹងផ្អែកលើបច្ចេកវិទ្យាដែលបង្កើតឡើងដោយលោកខាងលិច ជាមូលដ្ឋានសម្រាប់ប្រព័ន្ធព័ត៌មានវិទ្យាដែលគ្រប់គ្រង និងដំណើរការរបស់ពួកគេ៕SP