កេនយ៉ា៖ប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta បានប្រកាសថា លោក Mwai Kibaki ដែលជាអ្នកនយោបាយកេនយ៉ា និងជាប្រធានាធិបតីទីបីរបស់ប្រទេសនោះ បានទទួលមរណភាពហើយ។ គាត់មានអាយុ ៩០ ឆ្នាំ។នេះបើយោងតាមការចេញផ្សាយCNNនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

ការស្លាប់របស់លោក Kibaki ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញដោយ លោក Kenyatta ដែលបាននិយាយថា ប្រទេសនេះនឹងប្រារព្ធពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃសុក្ររហូតដល់ការបញ្ចុះសពរបស់គាត់។ ក្នុងនោះ លោក Kenyatta បានគោរពដល់ Kibaki ថាជា "សុភាពបុរសនៃនយោបាយកេនយ៉ា" ហើយបានរំលឹកពី "សេចក្តីថ្លៃថ្នូររបស់គាត់ ភាពឧស្សាហ៍ព្យាយាម ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជនកេនយ៉ាទាំងអស់"។

លោក Kenyatta បាននិយាយថា "Kibaki គឺជាអ្នកស្នេហាជាតិដ៏សំខាន់ដែលកេរ្តិ៍ដំណែលនៃទំនួលខុសត្រូវរបស់ពលរដ្ឋនឹងបន្តជំរុញទឹកចិត្តប្រជាជនកេនយ៉ាជាច្រើនជំនាន់ទៅកាន់អនាគតរបស់យើង" ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ