ប្រធានាធិបតីទីម័រខាងកើតរំពឹងថា ប្រទេសរបស់លោកនឹងចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣
ទីម័រខាងកើត៖ ប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បាននិយាយថា លោករំពឹងថា ប្រទេសលោកនឹងចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ។ នេះបើយោង តាមការចុះផ្សាយរបស់ សារព័ត៌មានBagkok Post នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២២។
បន្ទាប់ពីរយៈពេល៤០០ឆ្នាំ នៅក្រោមការគ្រប់គ្រងអាណានិគមព័រទុយហ្គាល់ ទីម័រខាងកើត ត្រូវបានគ្រប់គ្រងដោយឥណ្ឌូណេស៊ី រហូតដល់ការធ្វើប្រជាមតិដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ឆ្នាំ ១៩៩៩ ដែលប្រជាជនរបស់ខ្លួនបានបោះឆ្នោតយ៉ាងលើសលប់ សម្រាប់ការបំបែកខ្លួនចេញ។
ប្រទេសនេះ នៅតែតស៊ូដើម្បីធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចរបស់ខ្លួន ដោយសារតែខ្វះ ខាតឧស្សាហកម្ម លេចធ្លោ ទោះបីជាមានធនធានប្រេង និងឧស្ម័ន នៅសមុទ្រក៏ដោយ។
ក្នុងអំឡុងពេលដែលអ្នកឈ្នះពានរង្វាន់ណូបែលសន្តិភាព អាយុ ៧២ឆ្នាំរូបនេះ ឡើងកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ រដ្ឋាភិបាលរបស់លោក បានដាក់ពាក្យសុំចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ២០១១ ដែលនៅពេលនោះប្រទេសឥណ្ឌូនេស៊ី ក៏ជាប្រធានក្រុមដែលមានសមាជិក ១០ ប្រទេសមួយនេះដែរ។ទោះបីជាប្រទេសនេះ មានអត្រាភាពក្រីក្រ និងភាពអត់ការងារធ្វើខ្ពស់ក៏ដោយ ក៏លោក Ramos-Horta បាននិយាយថា ប្រជាជនទទួលបានឯករាជ្យភាពរបស់ពួកគេ ខណៈដែលមានទំនាក់ទំនងល្អជាមួយ ប្រទេសជិតខាងឥណ្ឌូនេស៊ី៕SP